Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! សហរដ្ឋអាមេរិកនឹងចែកចាយវ៉ាក់សាំងកូវីដក្នុងខែនេះ

បានផុស

នៅ

ការដឹកជញ្ជូនវ៉ាក់សាំងកូវីដដំបូងបង្អស់របស់ក្រុមហ៊ុន Pfizer នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែធ្នូខាងមុខនេះ។ នេះបើយោងតាមឯកសាររបស់កម្មវិធី Operation Warp Speed ​ដែល CNN ទទួលបានកាលពីថ្ងៃអង្គារ។

ឯកសារដែលបានផ្តល់ជូនក្រុមអភិបាលក៏ត្រូវបានគេប៉ាន់ប្រមាណផងដែរថា ការដឹកជញ្ជូនដំបូងនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ខែធ្នូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទចែកចាយទាំងនេះគឺអាស្រ័យលើសេចក្តីសម្រេចរបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ក្នុងការអនុញ្ញាតឲ្យវ៉ាក់សាំងនីមួយៗសម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ក្រុមហ៊ុន Pfizer បានដាក់ពាក្យសុំទៅ FDA នៅថ្ងៃទី២០ខែវិច្ឆិកាហើយក្រុមហ៊ុន Moderna បានដាក់ពាក្យស្នើសុំនៅថ្ងៃទី៣០ខែវិច្ឆិកា។

គណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងនិងផលិតផលជីវសាស្ត្រ (VRBPAC) ដែលជាក្រុមអ្នកជំនាញឯករាជ្យនឹងជួបប្រជុំគ្នានៅថ្ងៃទី១០ខែធ្នូដើម្បីពិនិត្យឡើងវិញនូវទិន្នន័យរបស់ក្រុមហ៊ុន Pfizer និងធ្វើការផ្តល់អនុសាសន៍ដល់ FDA អំពីថាតើត្រូវអនុញ្ញាតចំពោះវ៉ាក់សាំងនេះឬអត់។

ឯកសារនេះបានគូសបញ្ជាក់អំពីការពិនិត្យរយៈពេល៤ថ្ងៃនៅចន្លោះថ្ងៃទី១១ដល់១៤ខែធ្នូសម្រាប់ការពិនិត្យឡើងវិញដោយគណៈកម្មាធិការផ្តល់យោបល់របស់ FDA និង CDC ស្តីពីការអនុវត្តការចាក់ថ្នាំបង្ការរោគ។ នៅថ្ងៃទី១៥ខែធ្នូ ការដឹកជញ្ជូនវ៉ាក់សាំងកូវីដដូសដំបូងរបស់ក្រុមហ៊ុន Pfizer នឹងត្រូវធ្វើឡើង។

បន្ទាប់ VRBPAC គ្រោងនឹងពិចារណាវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នៅថ្ងៃទី១៧ខែធ្នូ។ ហើយបន្ទាប់ពីការពិនិត្យឡើងវិញរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ខែធ្នូ ឯកសារបានបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំងដំបូងរបស់ក្រុមហ៊ុន Moderna ត្រូវបានគេប៉ាន់ប្រមាណថានឹងធ្វើឡើងនៅថ្ងៃទី២២ខែធ្នូ។

ឯកសារនេះគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ Pfizer ចំនួន២២.៥លានដូសនិងរបស់ក្រុមហ៊ុន Moderna ចំនួន១៨លានដូសនឹងត្រូវផលិតនៅក្នុងខែធ្នូ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អាមេរិកផ្ដល់វ៉ាក់សាំងកូវីដ ដល់បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំ មុនគេ

ចុចអាន៖ ចិន ត្រៀមផ្តល់វ៉ាក់សាំងកូវីដរាប់រយលានដូសទៅឲ្យប្រទេសនានាទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម