ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមផ្តល់វ៉ាក់សាំងកូវីដរាប់រយលានដូសទៅឲ្យប្រទេសនានាទូទាំងពិភពលោក
នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រទេសចិននឹងបញ្ជូនវ៉ាក់សាំងកូវីដរាប់រយលានដូសទៅកាន់ប្រទេសនានាដែលបានធ្វើការសាកល្បងដំណាក់កាលចុងក្រោយសម្រាប់វ៉ាក់សាំងឈានមុខរបស់ខ្លួន។ មេដឹកនាំចិនក៏បានសន្យាថានឹងផ្តល់សិទ្ធិក្នុងការទទួលវ៉ាក់សាំងជោគជ័យរបស់ខ្លួនទៅឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍កាន់តែច្រើនផងដែរ។

យុទ្ធនាការជាសកលនេះបង្ហាញជាឱកាសឲ្យប្រទេសចិន ស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញដែលត្រូវខូចខាតដោយសារការចាត់វិធានការមិនល្អក្នុងការដោះស្រាយវីរុសនៅពេលដំបូង។
លោក Yanzhong Huang សមាជិកជាន់ខ្ពស់ផ្នែកសុខភាពពិភពលោកនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេសមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា វ៉ាក់សាំងទាំងនេះក៏អាចត្រូវបានប្រើប្រាស់ដោយក្រុងប៉េកាំងជាឧបករណ៍សម្រាប់គោលនយោបាយការបរទេសដើម្បីលើកកម្ពស់អំណាចទន់និងឥទ្ធិពលអន្តរជាតិនៃគម្រោងនេះផងដែរ។

នៅដើមដំបូងពេលរោគរាតត្បាតផ្ទុះឡើង កិច្ចខិតខំប្រឹងប្រែងរបស់ចិន រកការអនុគ្រោះដោយបរិច្ចាគម៉ាស់និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតទៅដល់ប្រទេសដែលរងការវាយប្រហារដោយវីរុសនេះត្រូវបានបំផ្លាញដោយរបាយការណ៍នៃគ្រឿងផ្គត់ផ្គង់ដែលមានគុណភាពអន់ហើយមានការចោទប្រកាន់ថា ទីក្រុងប៉េកាំងកំពុងបើកយុទ្ធនាការផ្សព្វផ្សាយព៌តមានមិនពិត។
លោក Huang និយាយថា យុទ្ធនាការការទូតវ៉ាក់សាំងរបស់ទីក្រុងប៉េកាំងអាចផ្តល់ឱកាសមួយទៀតដល់ខ្លួន។

បច្ចុប្បន្ន ប្រទេសចិនមានបេក្ខជនវ៉ាក់សាំងចំនួន៥មកពីក្រុមហ៊ុនចំនួន៤ដែលបានឈានដល់ការសាកល្បងព្យាបាលដំណាក់កាលទី៣ដែលជាដំណាក់កាលចុងក្រោយនិងសំខាន់បំផុតនៃការធ្វើតេស្តមុនពេលមានការអនុម័តបទប្បញ្ញត្តិ។
ក្រុមហ៊ុនផលិតឱសថចិនត្រូវស្វែងរកកន្លែងនៅក្រៅប្រទេសដើម្បីសាកល្បងប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ពួកគេ។ ជាមួយគ្នានោះ ពួកគេបានចាប់ផ្តើមការសាកល្បងដំណាក់កាលទី៣ក្នុងប្រទេសយ៉ាងហោចណាស់១៦។
ជាថ្នូរ ប្រទេសដែលទទួលការសាកល្បងត្រូវបានសន្យាថានឹងទទួលបានវ៉ាក់សាំងជោគជ័យឆាប់ៗនេះហើយក្នុងករណីខ្លះ បច្ចេកវិទ្យាដឹងពីរបៀបផលិតវានៅក្នុងស្រុកក៏ត្រូវបានប្រាប់ផងដែរ។

ក្រុមហ៊ុន Sinovac Biotech បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វ៉ាក់សាំងកូវីដចំនួន៤៦លានដូសទៅប្រទេសប្រេស៊ីលនិង៥០លានដូសទៅប្រទេសទួរគី។ ក្រុមហ៊ុននេះក៏នឹងផ្គត់ផ្គង់បរិមាណថ្នាំវ៉ាក់សាំងចំនួន៤០លានដូសផងដែរទៅប្រទេសឥណ្ឌូនេស៊ីសម្រាប់ផលិតកម្មក្នុងស្រុក។
ចំណែកក្រុមហ៊ុន CanSino Biologics នឹងបញ្ជូនវ៉ាក់សាំងរបស់ខ្លួនចំនួន៣៥លានដូសទៅឲ្យប្រទេសម៉ិកស៊ិកផងដែរព្រោះម៉ិកស៊ិកជាប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់ផ្ទះទាំង៥នៃការសាកល្បងរបស់ខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ រុស្ស៊ី ចាប់ផ្តើមការសាកល្បងទ្រង់ទ្រាយធំលើវ៉ាក់សាំងទី២របស់ខ្លួន
ចុចអាន៖ អ្នកវិភាគអាមេរិក ៖ ចិនផ្តល់វ៉ាក់សាំងកូវីដ ១៩ ដល់លោក គីម ជុងអ៊ុន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


