ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញភ្ញៀវទេសចរឆ្លងកូវីដ ក្រោយបើកទទួលទើបបាន ៣ ថ្ងៃ
យោងតាមរដ្ឋាភិបាលថៃបានឲ្យដឹងថា មានភ្ញៀវទេសចរមកដល់តាមរយៈអាកាសយានដ្ឋានសុវណ្ណភូមិចំនួន ៤,៥១០ នាក់ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ បន្ទាប់ពីប្រទេសនេះបានបើកដំណើរការឡើងវិញនូវអ្នកទេចរដែលបានចាក់វ៉ាក់សាំង កាលពីថ្ងៃទី ១ ខែវិច្ឆិកា ហើយក្នុងនោះតេស្តវិជ្ជមានកូវីដចំនួន ៦ នាក់ ។
ការធ្វើតេស្តនៅពេលមកដល់បានបង្ហាញថា ភ្ញៀវទេសចរ ៣ នាក់បានឆ្លងកូវីដ ១៩ ក្រោមដំណើរការកម្មវិធី “Test and Go” សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសដែលត្រូវបានអនុញ្ញាត ។ ទន្ទឹមនោះ អ្នកមកដល់ ៣ នាក់ផ្សេងទៀតដែលត្រូវដាក់ឲ្យធ្វើចត្តាឡីស័កក៏បានធ្វើតេស្តវិជ្ជមានដែរ ។
ស្របពេលជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត Sumanee Wacharasin ប្រធានផ្នែកទំនាក់ទំនងនៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយនៅថ្ងៃពុធនេះថា រហូតមកដល់ពេលនេះ ថៃបានបើកឡើងវិញនូវខេត្តចំនួន ១៧ ហើយ ។
លោកស្រីបាននិយាយថា ក្នុងចំណោមខេត្តចំនួន ១៧ ដែលបើកឡើងវិញនោះ ឈៀងម៉ៃ បានរាយការណ៍ករណីឆ្លងថ្មីចំនួន ៣២២ ករណីកាលពីថ្ងៃអង្គារ ដោយស្ថិតនៅលំដាប់ទី ៦ សម្រាប់ករណីឆ្លងច្រើនជាងគេនៅទូទាំងប្រទេសថៃ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ បើកបាន ២ ថ្ងៃ តែ ភូកេត មើលឃើញភ្ញៀវទេសចរ ១ លាននាក់នឹងមកទស្សនានៅ ៣ ខែដើមឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


