ព័ត៌មានអន្ដរជាតិ
ក្លាយជាមហាសេដ្ឋី ដោយគ្រាន់តែចាក់វ៉ាក់សាំងការពារ កូវីដ
ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ បានក្លាយជាមហាសេដ្ឋីបន្ទាប់ពីឈ្នះរង្វាន់ឆ្នោតវ៉ាក់សាំងរបស់ប្រទេស។
អ្នកនាង Joanne Zhu អាយុ២៥ឆ្នាំ ស្ថិតក្នុងចំណោមជនជាតិអូស្ត្រាលីជិត៣លាននាក់ ដែលបានចូលរួមក្នុងការចាប់រង្វាន់ជាសាច់ប្រាក់១លានដុល្លារអូស្រ្តាលី (៧៣៨,៨៩៩ ដុល្លារអាមេរិក) ដោយគ្រាន់តែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ប្រាក់នេះ ត្រូវបានបង្កើតឡើងដោយក្រុមសប្បុរសជន និងក្រុមហ៊ុនដែលគេស្គាល់ថា យុទ្ធនាការ Million Dollar Vax Alliance ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យប្រជាជនអូស្រ្តាលី ចាក់វ៉ាក់សាំងកូវីដកាន់តែច្រើន។
អ្នកនាង Zhu មកពីទីក្រុងស៊ីដនី បានប្រាប់កម្មវិធី Nine’s Today ថា ពីដំបូង នាងមិនបានលើកទូរសព្ទ អ្នករៀបចំឆ្នោតបានទេ ដោយសារនាងរវល់ធ្វើការ។ បន្ទាប់មក នាងបាន Call ទៅវិញ ហើយពួកគេប្រាប់ថា នាងបានឈ្នះមួយលានដុល្លារ! នាងគឺជាមនុស្សតែម្នាក់គត់នៅក្នុងប្រទេសអូស្ត្រាលី។

លោក Craig Winkler នៃយុទ្ធនាការ Million Dollar Vax Alliance បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍មួយថា “ពួកយើងទាំងអស់គ្នាដែលនៅពីក្រោយយុទ្ធនាការនេះ មានមោទកភាពមិនគួរឲ្យជឿចំពោះអ្វីដែលខ្លួនសម្រេចបាន។ យើងរំភើបណាស់ក្នុងការប្រកាសអ្នកឈ្នះ ហើយការស្តាប់ប្រតិកម្មរបស់ពួកគេពិតជាមិនអាចកាត់ថ្លៃបាន”។
គួរបញ្ជាក់ថា យុទ្ធនាការ Million Dollar Vax Alliance ត្រូវបានគេសរសើរក្នុងការជួយប្រទេសអូស្ត្រាលី ឲ្យចាក់វ៉ាក់សាំងគ្រប់ដូសបាន ៨០% នៃអ្នកដែលមានអាយុលើសពី១៦ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ វ៉ាក់សាំង Sputnik V កាត់បន្ថយ អត្រាមរណភាពមនុស្សវ័យចំណាស់ ដល់ទៅ៩៦,៦%
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


