Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់កើនដល់១៣១នាក់ ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេង នៅ សៀរ៉ាឡេអូន ថ្ងៃមុន

បានផុស

នៅ

ចំនួនអ្នកស្លាប់បន្ទាប់ពីការផ្ទុះរថយន្តដឹកប្រេងកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានី Freetown នៃប្រទេស សៀរ៉ាឡេអូន បានកើនឡើងដល់ ១៣១ នាក់ហើយ។

លោក Mohamed Lamrana Bah ប្រធានផ្នែកទំនាក់ទំនងនៅទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា មនុស្ស ៦៣នាក់ផ្សេងទៀតកំពុង ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យក្រុង Freetown ចំនួន៤ដោយក្នុងនោះ មាន១៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សោកនាដកម្មកាលពីថ្ងៃសុក្រសប្តាហ៍មុនមួយនេះ បានកើតឡើងនៅលើផ្លូវប្រសព្វដ៏មមាញឹកមួយក្នុងតំបន់ Wellington ភាគខាងកើតរដ្ឋធានី Freetown នៅពេលរថយន្តដឹកទំនិញមួយគ្រឿង ទៅបុករថយន្តដឹកប្រេង ដែលបណ្តាលឲ្យឆាបឆេះ។

ជនរងគ្រោះរួមមានអ្នកបើកបរម៉ូតូដែលប្រញាប់ប្រញាល់ទៅប្រមូលប្រេងលេចធ្លាយចេញពីរថយន្តដឹកប្រេង, អ្នកលក់ដូរនៅតាមដងផ្លូវ និងអ្នកធ្វើដំណើរដែលជាប់នៅក្នុងរថយន្តមីនីបឺសតាមផ្លូវ។

ផ្ទាំង​រូបភាព​ដែល​មាន​រូបថត​អ្នក​បាត់​ខ្លួន និង​អ្នក​ស្លាប់ ​ត្រូវ​បានបិទជាប់​ជញ្ជាំង និង​អគារ​ជុំវិញ​កន្លែងកើតហេតុ។

សាកសពមនុស្សជាង៧០នាក់ ត្រូវបានដុតខ្លោចមើលលែងស្គាល់ ហើយសាច់ញាតិអ្នកបាត់ខ្លួនបានប្រាប់ Al Jazeera ថា ឥឡូវនេះពួកគេកំពុងសន្មត់ថាតើ មនុស្សជាទីស្រលាញ់របស់ពួកគេស្ថិតក្នុងចំណោមអ្នកទាំងនោះដែរឬក៏អត់។

មន្ត្រីរដ្ឋាភិបាលបាននិយាយថា សំណាកជាលិកាដែលយកពីសាកសពនីមួយៗ នឹងត្រូវបញ្ជូនទៅក្រៅប្រទេសដើម្បីធ្វើតេស្ត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ នាំគ្នាទៅប្រមូលប្រេង ពេលរថយន្តជួបគ្រោះថ្នាក់ ស្រាប់តែផ្ទុះឆេះស្លាប់និងរបួសជិត ២០០ នាក់ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម