ព័ត៌មានអន្ដរជាតិ
មន្ត្រីកំពូល អាមេរិក-ចិន ជួបប្រជុំគ្នា ចំពេលមានភាពតានតឹងអាវុធល្បឿនលឿនជាងសំឡេងនៅ តៃវ៉ាន់
សារព័ត៌មាន South China Morning Post បានរាយការណ៍នៅ ថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងរៀបចំកិច្ចប្រជុំមួយរវាងមន្ត្រីយោធាកំពូលរបស់ពួកគេ ដើម្បីពិភាក្សាអំពីការកើនឡើងនៃភាពតានតឹងជុំវិញការប្រកួតប្រជែងសព្វាវុធរបស់តៃវ៉ាន់ និងសហរដ្ឋអាមេរិក ដើម្បីបង្កើតអាវុធល្បឿនលឿនជាងសំឡេងដ៍សាហាវបំផុត ។
កាសែតដែលមានមូលដ្ឋាននៅ ទីក្រុងហុងកុងបានដកស្រង់ប្រភពមួយ ដោយនិយាយថា “វាគឺជាការសម្របសម្រួលមួយដែលសម្រេចបានក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងលោក ស៊ី និងបៃដិន ខណៈមេដឹកនាំទាំងពីរបានបញ្ជាឲ្យយោធាពិភាក្សាអំពីការរៀបចំនេះ” ។
បើយោងតាមកាសែត South China Morning Post បានរាយការណ៍ថា ទម្រង់ និងព័ត៌មានលម្អិតនៃការសន្ទនាមិនទាន់ត្រូវបានបញ្ជាក់នៅ ឡើយទេ ប៉ុន្តែប្រភពបាននិយាយថា ការហៅ ទូរសស័ព្ទ ឬសន្និសីទតាមវីដេអូអនឡាញនៅដើមខែមករា កំពុងត្រូវបានពិចារណា ។
បន្ទាប់ពីកិច្ចប្រជុំតាមអនឡាញកាលពីខែមុនរវាងប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រទេសទាំងពីរបានពិភាក្សាអំពីលទ្ធភាពដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ជួបពិភាក្សាជាមួយលោក Xu Qiliang អនុប្រធានគណៈកម្មការយោធាកណ្តាលរបស់ប្រទេសចិន និងលោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានជំរុញកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលប្រទេសចិនបានពង្រឹងការដាក់ពង្រាយយន្តហោះចម្បាំងចូលទៅ ក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ដើម្បីព្រមានយ៉ាងម៉ឺងម៉ាត់ទៅ កាន់សមភាគីរបស់លោកជុំវិញកោះនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន អួតថាអាចទប់ស្កាត់វីរុសបំប្លែងខ្លួន Omicron ដូចកាលធ្លាប់ធ្វើជាមួយ Delta
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


