ព័ត៌មានអន្ដរជាតិ
មកដឹងលក្ខខ័ណ្ឌមុនឡើងជិះរថភ្លើង ចិន-ឡាវ
ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវបានឲ្យដឹងថា បច្ចុប្បន្នសេវាកម្មផ្លូវដែកចិន-ឡាវបានដាក់ដំណើរការរថភ្លើងអគ្គិសនី (EMU) ចំនួន ២ គ្រឿង និងមានស្ថានីយ៍ធំៗចំនួន ៤ ជាមួយនឹងគោលដៅឈប់ចំនួន ៥ ។

ក្រសួងបញ្ជាក់ថា សម្រាប់លក្ខខ័ណ្ឌក្នុងការជិះរថភ្លើងវិញ អ្នកដំណើរនឹងត្រូវតម្រូវឲ្យកាន់អត្តសញ្ញាណមានរូបថត និងវិញ្ញាបនបត្រវ៉ាក់សាំងកូវីដដែលចេញមុន ៧២ ម៉ោង មុនពេលឡើងរថភ្លើង ។
អ្នកដំណើរត្រូវបានណែនាំឲ្យមកដល់ស្ថានីយ៍មួយម៉ោង មុនពេលចេញដំណើរ ដោយប្រើសំបុត្ររបស់ពួកគេជាឯកសារយោងសម្រាប់ការចូលស្ថានីយ និងធ្វើការត្រួតពិនិត្យសុវត្ថិភាព ។

បន្ទាប់ពីត្រួតពិនិត្យហើយ អ្នកដំណើរគួរតែស្ថិតនៅក្នុងកន្លែងរង់ចាំ ហើយការត្រួតពិនិត្យសំបុត្រនឹងធ្វើឡើង ២០ នាទី មុនពេលរថភ្លើងចេញដំណើរ ខណៈសំបុត្រអាចទិញ ៣ ថ្ងៃ មុនថ្ងៃចេញដំណើរ ។
គួរបញ្ជាក់ថា ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់មួយតភ្ជាប់ទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ជាមួយនឹងរដ្ឋធានីវៀងច័ន្ទរបស់ឡាវ បានចាប់ផ្តើមដំណើរការកាលពីថ្ងៃសុក្រ ទី២ ខែធ្នូកន្លងទៅនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ មកដឹងតម្លៃសំបុត្រជិះរថភ្លើងរត់លើផ្លូវដែក ចិន-ឡាវ
ចុចអាន ៖ មិនដល់ ១០ នាទីផង ឡាវ ជួបគ្រោះរញ្ជួយដីខ្លាំងក្លា ២ ដង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


