ព័ត៌មានអន្ដរជាតិ
ប្រទេសក្រីក្រ បដិសេធមិនយកវ៉ាក់សាំង កូវីដ ជិតផុតកំណត់
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសក្រីក្របានបដិសេធវ៉ាក់សាំងកូវីដជាង ១០០ លានដូសដែលចែកចាយដោយយន្តការ COVAX កាលពីខែមុន ដោយសារតែវ៉ាក់សាំងជិតដល់កាលបរិច្ឆេទផុតកំណត់ ។
ការបដិសេធវ៉ាក់សាំងមួយចំនួនធំបង្ហាញពីការលំបាកក្នុងការចាក់ថ្នាំបង្ការដល់ប្រជាជនពិភពលោក បើទោះបីជាមានការកើនឡើងតម្រូវការចាក់វ៉ាក់សាំងក៏ដោយ ។
បើយោងតាមមន្ត្រីអង្គការ UNICEF បានឲ្យដឹងថា យន្តការ COVAX បានចែកចាយវ៉ាក់សាំងកូវីដជិត ១ ពាន់លានដូសទៅកាន់ប្រទេសជិត ១៥០ ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងជាង ១០០ លានដូសត្រូវបានបដិសេធមិនទទួលគ្រាន់តែនៅក្នុងមួយខែធ្នូ ។
ទន្ទឹមនឹងនេះ ប្រទេសក្រីក្រមានកន្លែងស្តុកទុកមិនគ្រប់គ្រាន់ ក៏ដូចជាប្រឈមមុខនឹងការស្ទាក់ស្ទើរក្នុងការទទួលវ៉ាក់សាំង ខណៈប្រព័ន្ធថែទាំសុខភាពក៏ផ្ទុកទៅដោយអ្នកជំងឺលើសលុបផងដែរ ។
កម្រិតផ្ទុកខ្ពស់នេះគឺដោយសារតែការកើនឡើងនៃការចែកចាយវ៉ាក់សាំងនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២១ ជាពិសេសនៅក្នុងខែធ្នូ ដោយសារប្រទេសអ្នកមានបានចាប់ផ្តើមបរិច្ចាគវ៉ាក់សាំងបន្ថែមទៀត បន្ទាប់ពីបានចាក់វ៉ាក់សាំងដោយជោគជ័យដល់ប្រជាជនរបស់ពួកគេផ្ទាល់ ។
យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងខែមករានេះបានឲ្យដឹងថា ៦៧ ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេសអ្នកមានបានចាក់វ៉ាក់សាំងពេញដូស ខណៈមានតែប្រជាជន ៨ ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសក្រីក្របានទទួលការចាក់ដូសដំបូង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ អ្នកចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ បង្កើនភាពស៊ាំការពារ អូមីក្រុង រហូតដល់ ២០០ ដង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


