ព័ត៌មានអន្ដរជាតិ
ប្រជាជន តុងហ្គា ស្ទើរពេញប្រទេស រងផលប៉ះពាល់ពីផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ
រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសុក្រ បន្ទាប់ពីគ្រោះមហន្តរាយ ដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើងដ៏ធំថា ៨៤ ភាគរយនៃចំនួនប្រជាជនរបស់ តុងហ្គា បានរងផលប៉ះពាល់ ដោយការធ្លាក់ផេះ និងរលកយក្សស៊ូណាមិ ហើយក្រុមវាយតម្លៃការខូចខាតដំបូង កំពុងពិនិត្យ និងការស្ទង់មតិពីលើអាកាសនៃប្រទេស។

គួរបញ្ជាក់ថា តុងហ្គាមានប្រជាជនប្រហែល ១០៥,០០០នាក់ យោងទៅតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។
រដ្ឋាភិបាលបាននិយាយថា មនុស្ស ៣ នាក់ រួមទាំងជនជាតិអង់គ្លេសម្នាក់ បានស្លាប់ក្នុងរលកយក្សស៊ូណាមិ។ ទន្ទឹមនឹងនោះ មានអ្នករងរបួសចំនួន ៨ នាក់ ត្រូវបានរាយការណ៍នៅលើកោះ Nomuka របួសស្រាលចំនួន ៤ នាក់ នៅលើកោះ Fonoi និង ២ នាក់ទៀត រងរបួសនៅលើកោះ Tungua ។
រដ្ឋាភិបាលបាននិយាយថា ទំនាក់ទំនងអន្តរកោះនៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរ។ ការភ្ជាប់ទូរស័ព្ទមានកំណត់ ការទំនាក់ទំនងតាមផ្កាយរណប និងវិទ្យុប្រេកង់ខ្ពស់ ត្រូវបានបង្កើតឡើងឡើងវិញ នៅក្នុងផ្នែកខ្លះនៃប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូង។
រដ្ឋាភិបាលបានបន្ថែមថា “ការហៅទូរស័ព្ទអន្តរជាតិមានកំណត់ ឥឡូវនេះអាចធ្វើទៅបាន ហើយប្រតិបត្តិករទំនាក់ទំនងកំពុងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីស្ដារសេវាកម្មពេញលេញជាបន្ទាន់” ។
ការផ្គត់ផ្គង់ទឹកដែលខ្វះខាត ដោយសារការចម្លងរោគ ត្រូវបានធ្វើតេស្ត ហើយទឹកក្រោមដី និងទឹកភ្លៀងស្អាត មានសុវត្ថិភាពសម្រាប់ផឹក។ សម្ភារៈសង្គ្រោះផ្សេងទៀត រួមទាំងតង់ និងឧបករណ៍អនាម័យ កំពុងត្រូវបានចែកចាយដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ។

ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាស នៅតែត្រូវបានរំខានជាខ្លាំង ដោយសារការធ្លាក់នៅលើផ្ទៃសមុទ្រ នៅតែបន្តបង្កការខូចខាតដល់នាវា ហើយជើងហោះហើរក្នុងស្រុកនៅតែត្រូវផ្អាក។

ក្នុងការអាប់ដេតព័ត៌មាននៃការផ្ទុះនេះ រដ្ឋាភិបាលតុងហ្គា ក៏បាននិយាយផងដែរថា ខ្លួនពិតជាមានការកោតសរសើរយ៉ាងខ្លាំង ចំពោះការគាំទ្រពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ប្រាក់ចំនួន ៨លានដុល្លារ និង ១០ លានដុល្លាររៀងៗខ្លួន ព្រមទាំងជំនួយពីបណ្តាប្រទេសមួយចំនួនរួមមាន ចិន អូស្ត្រាលី នូវែលសេឡង់ និងជប៉ុន ជាដើម ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្នំភ្លើងក្រោមសមុទ្រ តុងហ្គា នៅតែសកម្ម ហើយអាចផ្ទុះម្ដងទៀត
ចុចអាន ៖ តុងហ្គា មានតែបណ្ដាញ 2G ប្រើប៉ុណ្ណោះ ក្រោយជួបរលកយក្សស៊ូណាមិ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


