ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងសកម្មនៅហ្វីលីពីនផ្ទុះបញ្ចេញផេះទៅលើមេឃកម្ពស់ជាង ២ ៥០០ម៉ែត្រ
ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគកណ្តាលប្រទេសហ្វីលីពីននាល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៦ខែកុម្ភៈ ដោយបញ្ចេញផេះកម្ពស់ប្រហែល ២ ៥០០ម៉ែត្រទៅលើមេឃនាពេលយប់។ ការផ្ទុះនេះមានរយៈពេលពីរនាទី ចាប់ផ្តើមនៅម៉ោង ៧:០៤យប់។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។

លោក Teresito Bacolcol នាយកទីភ្នាក់ងារភ្នំភ្លើងរដ្ឋនៃប្រទេសហ្វីលីពីន បានប្រាប់ AFP ថា៖ «វាអាចមានការផ្ទុះដ៏ខ្លាំងក្លាជាងនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។
គួរបញ្ជាក់ថា ភ្នំភ្លើង Kanlaon ជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន២៤ ប្រជុំកោះក្នុងប្រទេសហ្វីលីពីនបានផ្ទុះឡើងយ៉ាងខ្លាំង ច្រើនលើកក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះ រួមទាំងការផ្ទុះនៅឆ្នាំ១៩៩៦ និងសម្លាប់អ្នកឡើងភ្នំបីនាក់ ដែលពួកគេនៅជិតកំពូលភ្នំក្នុងខណៈពេលផ្ទុះនោះ។
នាយកទីភ្នាក់ងារភ្នំភ្លើង លោក Bacolcol និយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖«នេះគឺជាការផ្ទុះកម្រិតមធ្យមលើកទីពីរក្នុងមួយសប្តាហ៍។ យ៉ាងណាក្រុមការងារនឹងតាមដានភ្នំភ្លើងនេះរយៈពេល២៤ម៉ោង មុនសម្រេចចិត្តថាតើ គួរតែបង្កើនកម្រិតប្រកាសអាសន្នឬអត់»។
មជ្ឈមណ្ឌលភ្នំភ្លើងលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព្រឹត្តិការណ៍នេះបានបង្កើតជាផ្សែងហុយឡើងដល់កម្ពស់ ២ ៥០០ម៉ែត្រពីលើរណ្ដៅភ្នំភ្លើងមុនពេលរសាត់ទៅភាគនិរតី។ ផ្កាភ្លើងត្រូវបានគេសង្កេតឃើញថា ធ្លាក់នៅជុំវិញរណ្ដៅភ្នំភ្លើងនោះ»។
លោក John De Asis អ្នកជួយសង្គ្រោះម្នាក់នៅក្នុងទីក្រុង La Castellana ប្រាប់ AFP ថា ផេះបានចាប់ផ្តើមធ្លាក់មកលើសង្កាត់មួយចំនួនក្នុងតំបន់។
លោកបន្តថា៖ «យប់នោះ យើងបានឮសំឡេងផ្ទុះខ្លាំងភ្លាមៗ បន្ទាប់ពីពីរបីនាទី មនុស្សចាប់ផ្តើមរាយការណ៍ថា មានផេះធ្លាក់ក្នុងតំបន់របស់ពួកគេ»។
គួរឱ្យដឹងថា ភ្នំភ្លើងនេះ ស្ថិតនៅចន្លោះខេត្ត Negros Oriental និង Occidental បច្ចុប្បន្នមានតំបន់ហាមឃាត់ចម្ងាយ៤ គីឡូម៉ែត្រ។
ប្រទេសហ្វីលីពីនស្ថិតលើតំបន់មានសកម្មភាពរញ្ជួយដីនៃមហាសមុទ្រប៉ាស៊ីហ្វិក គេស្គាល់ថា «រង្វង់ភ្លើង» ជាកន្លែងដែលភ្នំភ្លើងជាងពាក់កណ្តាលរបស់ពិភពលោកឋិតនៅ។
ការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រទេសហ្វីលីពីនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺផ្ទុះភ្នំភ្លើង Pinatubo ក្នុងឆ្នាំ១៩៩១ ចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីទីក្រុងម៉ានីល និងសម្លាប់មនុស្សជាង ៨០០នាក់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


