ព័ត៌មានអន្ដរជាតិ
ប្រយ័ត្ន! អង់គ្លេស មានអ្នកស្លាប់ទី១ ដោយសារជំងឺធ្លាក់ឈាមដ៏សាហាវ ឆ្លងពីសត្វកណ្តុរ
មនុស្សដំបូងគេនៅចក្រភពអង់គ្លេស បានស្លាប់ដោយសារមេរោគដ៏កម្រ ដែលឆ្លងពីសត្វកណ្ដុរ ខណៈករណីពីរផ្សេងទៀត កំពុងស្ថិតក្រោមការតាមដាន។

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានប្រកាសករណីទី៣នៃជំងឺគ្រុន Lassa កាលពីថ្ងៃសុក្រទី១១ខែកុម្ភៈ ហើយនិយាយថា ជំងឺនេះកាចសាហាវណាស់។
ករណីទាំងអស់ គឺមកពីគ្រួសារតែមួយនៅភាគខាងកើតប្រទេសអង់គ្លេស បន្ទាប់ពីពួកគេទើបតែត្រឡប់មកផ្ទះវិញ ពីដំណើរកម្សាន្តទៅកាន់តំបន់អាហ្វ្រិកខាងលិច ជាកន្លែងដែលមេរោគនេះ កំពុងវាយប្រហារ។

ជំងឺគ្រុន Lassa គឺជាជំងឺធ្លាក់ឈាមស្រួចស្រាវ ដែលបង្កឡើងដោយមេរោគ Lassa ហើយស្រដៀងទៅនឹង Ebola ដែរ។
វាឆ្លងដោយសារតែការប៉ះពាល់ទៅនឹងអាហារ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះដែលកខ្វក់ជាមួយនឹងទឹកនោម ឬលាមកសត្វកណ្តុរ។ អ្នកក៏អាចឆ្លងតាមរយៈការប៉ះពាល់ជាមួយសារធាតុរាវនៃរាងកាយ ដែលមានមេរោគផងដែរ។

រោគសញ្ញាចាប់ផ្តើមដោយការឈឺក្បាល ឈឺបំពង់ក និងក្អួត ប៉ុន្តែវាក៏អាចបង្កឲ្យមានការហូរឈាមតាមមាត់ ច្រមុះ ឬទ្វាមាសផងដែរ។
បើគ្មានការព្យាបាលទាន់ពេលវេលាទេ ជំងឺអាចវិវត្តទៅអស់កម្លាំង ប្រកាច់ សន្លប់ និងថ្លង់បណ្តោះអាសន្ន ហើយឈានដល់ស្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ អង់គ្លេស រកឃើញអ្នកឆ្លងមេរោគបណ្តាលឲ្យហូរឈាមតាមប្រដាប់ភេទស្រដៀង អេបូឡា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


