ព័ត៌មានអន្ដរជាតិ
អង់គ្លេស រកឃើញអ្នកឆ្លងមេរោគបណ្តាលឲ្យហូរឈាមតាមប្រដាប់ភេទស្រដៀង អេបូឡា
ជំងឺគ្រុនក្តៅ Lassa ចំនួនពីរករណី ត្រូវបានរកឃើញនៅប្រទេសអង់គ្លេស ក្នុងចំណោមមនុស្សដែលទើបត្រឡប់មកពីតំបន់ អាហ្វ្រិកខាងលិច។

មន្ត្រីសុខាភិបាលបានបង្ហាញថា អ្នកជំងឺគឺជាសមាជិកនៃគ្រួសារតែមួយ ដែលរស់នៅភាគខាងកើតប្រទេសអង់គ្លេស។ ពួកគេស្ថិតក្នុងចំណោមករណីចំនួន១០ប៉ុណ្ណោះ ដែលត្រូវបានរកឃើញនៅក្នុងប្រទេស។
សាច់ញាតិទីបី ក៏ត្រូវបានគេសង្ស័យថាមានជំងឺស្រដៀង Ebola នេះដែរ ប៉ុន្តែកំពុងរង់ចាំការធ្វើតេស្តបញ្ជាក់។ ជំងឺនេះបានសម្លាប់មនុស្សប្រហែលម្នាក់ក្នុងចំណោម១០០នាក់ ។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានសង្កត់ធ្ងន់ថា មិនមានភស្តុតាងនៃការឆ្លងជាបន្តបន្ទាប់ក្នុងចំណោមករណីណាមួយនោះទេ។
ជំងឺគ្រុនក្តៅ Lassa គឺជាជំងឺរាតត្បាតនៅក្នុងប្រទេសនីហ្សេរីយ៉ា និងប្រទេសមួយចំនួនទៀត នៅឆ្នេរសមុទ្រភាគខាងលិចទ្វីបអាហ្រ្វិក រួមទាំងប្រទេសលីបេរីយ៉ា និងហ្គីណេផងដែរ។
ជាធម្មតា មនុស្សឆ្លងមេរោគនេះ បន្ទាប់ពីប៉ះពាល់នឹងអាហារ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះដែលកខ្វក់ជាមួយនឹងទឹកនោម ឬលាមករបស់សត្វកណ្តុរដែលមានមេរោគ។ ប៉ុន្តែមេរោគនេះអាចធ្វើឲ្យស្ត្រីចេញឈាមតាមទ្វារមាស និងបណ្តាលឲ្យប្រកាច់។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រហែល៨០ភាគរយនៃមនុស្សដែលឆ្លងជំងឺនេះ មិនមានរោគសញ្ញាអ្វីទាំងអស់។
ក្នុងចំណោមអ្នកដែលមានរោគសញ្ញា អ្នកជំងឺមួយភាគបួននឹងជួបប្រទះ ការថ្លង់បណ្ដោះអាសន្ន។ រោគសញ្ញាផ្សេងទៀតរួមមាន ឈឺក្បាល ឈឺបំពង់ក និងក្អួត។ វាក៏អាចបង្កឲ្យមានការហូរឈាមតាមមាត់ និងច្រមុះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទុះជំងឺ Lassa នៅអាហ្វ្រិក សម្លាប់មនុស្ស ៨០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


