ព័ត៌មានអន្ដរជាតិ
រាជធានីថៃ នឹងប្តូរទៅឈ្មោះផ្លូវការ វែងជាងគេបំផុតលើពិភពលោក (មានវីដេអូ)
រាជធានីផ្លូវការរបស់ប្រទេសថៃ កំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរទៅប្រើឈ្មោះផ្លូវការគឺ “ក្រុងថេបមហានគរ” ប៉ុន្តែឈ្មោះធម្មតារបស់ខ្លួនគឺ “បាងកក” នឹងនៅតែត្រូវបានទទួលស្គាល់។

តាមគោលការណ៍ ខុទ្ទកាល័យថៃបានអនុម័តការផ្លាស់ប្តូរឈ្មោះនេះ ប៉ុន្តែបទបញ្ជានៅតែត្រូវការការត្រួតពិនិត្យដោយមន្ត្រីរាជរដ្ឋាភិបាល។
ក្រុងថេបមហានគរ ឬ “ក្រុងថេប” ដែលប្រជាជនថៃភាគច្រើនហៅ គឺជាឈ្មោះកាត់នៃឈ្មោះផ្លូវការ Krungthepmahanakhon Amonrattanakosin Mahintharayutthaya Mahadilokphop Noppharatratchathaniburirom Udomratchaniwetmahasathan Amonphimanawatansathit Sakkathattiyawitsanukamprasit។

ឈ្មោះទីក្រុងដែលវែងជាងគេលើពិភពលោកនេះប្រែថា “ទីក្រុងទេវតា ទីក្រុងដ៏អស្ចារ្យអមតៈ ទីក្រុងដ៏អស្ចារ្យនៃត្បូងទាំងប្រាំបួនអាសនៈ ស្តេចទីក្រុង ព្រះរាជវាំង ផ្ទះរបស់ព្រះដែលបានចាប់កំណើតឡើងដោយសារព្រះពិស្ណុការតាមបញ្ជារបស់ព្រះឥន្ទ្រ”។
យោងតាមសារព័ត៌មាន Thai PBS World បានឲ្យដឹងថា ឈ្មោះ “បាងកក” ត្រូវបានប្រើប្រាស់ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០០១មក ហើយបានមកពីតំបន់ចំណាស់នៃរាជធានីដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា បាងកកណូយ និងបាងកកយ៉ៃ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ បាងកក ទទួលទេសចរ ជាង ៧,០០០ នាក់នៅថ្ងៃដំបូងនៃការបើកប្រទេស ថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


