Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ មិនហៅការវាយប្រហាររបស់​ រុស្ស៊ី​ ថាជាការ «​ឈ្លានពាន​» ទេ

បានផុស

នៅ

ប្រទេសចិន បានច្រានចោលការហៅប្រតិបត្តិការ​យោធារបស់ រុស្ស៊ី ទៅលើ អ៊ុយក្រែន ថាជា “ការឈ្លានពាន” ហើយបានជំរុញឱ្យភាគីទាំងអស់ព្យាយាមអត់ធ្មត់ ទោះបីជាបានណែនាំពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅ អ៊ុយក្រែន ឱ្យសំងំក្នុងផ្ទះ ឬមានការប្រុងប្រយ័ត្នចំពោះការបង្ហាញទង់ជាតិចិនក៏ដោយ។

China rejects calling Russia move 'invasion', urges citizens in Ukraine to stay home
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះថា “ប្រទេសចិនកំពុងតាមដាននូវស្ថានភាពចុងក្រោយបង្អស់រវាងប្រទេសទាំងពីរ។ យើងអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ ដើម្បីការពារស្ថានការណ៍កុំឱ្យចេញពីការគ្រប់គ្រង។”

នៅឯសន្និសីទសារព័ត៌មាន ក្នុងរដ្ឋធានីប៉េកាំង អ្នកនាំពាក្យរូបនេះ បានថ្លែងអំពីសកម្មភាពរបស់រុស្ស៊ី ដោយបដិសេធហៅសកម្មភាពយោធាថាជា “ការឈ្លានពាន” និងបានជំនួសដោយពាក្យថា “ប្រកាន់ពូជសាសន៍” វិញ។

ជាមួយគ្នានោះ អ្នកកាសែត បានចោទសួរលោកស្រីអំពីទំនាក់ទំនងរបស់ចិន និងមេដឹកនាំរុស្ស៊ី រួមទាំងអ៊ុយក្រែនផងដែរ។ លោកស្រី Hua Chunying ឆ្លើយថា ចិន ខុសគ្នានឹងពួកបស្ចិមប្រទេស ហើយខ្លួនមិនផ្ដល់ជំនួយយោធាទៅរុស្ស៊ីទេ ​ខណៈអ៊ុយក្រែនក៏មិនលូកដៃចូលដែរ ព្រោះចិននឹងមិនប្រញាប់ប្រញាល់កាត់សេចក្ដីឱ្យខាងណាមួយឡើយ។ ក្នុងនោះ ចិន មានគោលការណ៍នយោបាយការបរទេសដែលមិនជ្រៀតជ្រែកប្រទេសដទៃ ទាំងងងឹតងងុលនោះទេ។

Russia, Ukraine And Nato: Everything You Need To Know | HuffPost UK Politics

ឆ្លើយតបនឹងការសកម្មភាពរុស្ស៊ីទៅលើអ៊ុនក្រែន ដែលបណ្ដាញសារព័ត៌មានជាច្រើនតែងហៅថា “ការឈ្លានពាន” លោកស្រី Hua Chunying មានប្រសាសន៍ថា “និយមន័យនៃការឈ្លានពាន ខ្ញុំគិតថាយើងគួរតែត្រឡប់ទៅមើលស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន។ បញ្ហាអ៊ុយក្រែនមានប្រវត្តិសាស្រ្ដដ៏ស្មុគស្មាញផ្សេងទៀតដែលបានបន្តរហូតមកដល់សព្វថ្ងៃនេះ ។”

លោកស្រីបន្ថែមថា គ្មាននរណាចង់ឃើញស្ថានភាពបច្ចុប្បន្ននេះទេ។ ចំណែកទង្វើរបស់អាមេរិក គឺជាការបន្ថែមប្រេងទៅលើភ្លើង ដែលនាំឱ្យស្ថានភាពកាន់ក្ដៅឡើង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ ប្រធានាធិបតី អ៊ុយក្រែន ប្រកាសឱ្យប្រជាជនចូលបម្រើទ័ព

ចុចអាន៖ ១០រឿង​សង្ខេប​ខ្លី​​​ពី​សង្គ្រាម​កំពុង​ផ្ទុះ​នៅ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម