ព័ត៌មានអន្ដរជាតិ
ពូទីន ទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅ ហាណូយ ឆាប់ៗនេះ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទួលយកការអញ្ជើញរបស់សមភាគីវៀតណាមដើម្បីបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ ក្រោយពេលប្រទេសទាំងពីរបានជួបគ្នាក្រៅផ្លូវការមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន។

វៀតណាមជាប្រទេសអាស៊ីមួយដែលជាដៃគូជិតស្និទ្ធបំផុតរបស់រុស្ស៊ី ខណៈទំនាក់ទំនងជិតស្និទ្ធនេះបានចាប់ផ្ដើមតាំងសម័យសូវៀត ហើយហាណូយគឺជាអ្នកទិញអាវុធរុស្ស៊ីដ៏សំខាន់របស់រុស្ស៊ី។
ប្រធានាធិបតីវៀតណាមលោក Vo Van Thuong បានអញ្ជើញលោក ពូទីន ឱ្យឆាប់ទៅទស្សនកិច្ចប្រទេសនេះ ហើយពូទីនទទួលយកការអញ្ជើញដោយរីករាយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ដែលជាបណ្តាញព័ត៌មានផ្លូវការរបស់រដ្ឋបានរាយការណ៍ កាលពីល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

អ្នកការទូតរុស្ស៊ីម្នាក់បាននិយាយថា មិនទាន់មានការរៀបចំច្បាស់លាស់ណាមួយកំពុងដំណើរការនៅឡើយ ដោយសារមិនទាន់មានកាលបរិច្ឆេទកំណត់សម្រាប់ដំណើរទស្សនកិច្ចដែលអាចធ្វើទៅបាន ស្របពេលនេះលោកពូទីនក៏បានអញ្ជើញលោក Thuong ទៅកាន់ទីក្រុងម៉ូស្គូផងដែរ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំង ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ។

ការប៉ាន់ប្រមាណ បានឱ្យដឹងថា ៨០ភាគរយនៃឃ្លាំងអាវុធរបស់វៀតណាមគឺជាអាវុធ និងឧបករណ៍ដែលផ្គត់ផ្គង់ដោយទីក្រុងម៉ូស្គូ ហើយប្រទេសទាំងពីរកំពុងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងអាវុធថ្មីដែលអាចកើតមាន។ យ៉ាងណាមិញ ទីក្រុងហាណូយក៏កំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ ជុំវិញការផ្គត់ផ្គង់អាវុធទៅកាន់ប្រទេសរបស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ពូទីន ជំរុញឱ្យមានការចរចារវាងអ៊ីស្រាអែល អារ៉ាប់ និងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


