ព័ត៌មានជាតិ
ឆ្នាំ ២០២៥ នេះ រុស្សី បង្កើនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៧០ នាក់ កើនជាងឆ្នាំមុន
សម្រាប់ឆ្នាំ ២០២៥ នេះ សហព័ន្ធរុស្សី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជារហូតដល់ ៧០ នាក់ ទៅបន្តការសិក្សាជំនាញផ្សេងៗ នៅតាមសាកលវិទ្យាល័យនានា នៅប្រទេសរុស្សី កើនឡើងជាងឆ្នាំមុន ដែលបានផ្តល់ត្រឹមតែ ៣០ ទៅ ៤០ នាក់ប៉ុណ្ណោះ។

លោក ផន បុរី ជំនួយការនាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី មានប្រសាសន៍នៅព្រឹកថ្ងៃទី ៣០ មិថុនា នេះថា ការបន្ថែមចំនួនអាហារូបករណ៍នេះ គឺទៅលើអ្នកជាប់បម្រុង ដើម្បីឱ្យពួកគាត់មានឱកាសបានទៅបន្តការសិក្សានៅរុស្សី។

លោកបានបន្តថា «ឆ្នាំនេះ ផ្តល់ឱ្យ ៤០ កន្លែង ដូចគ្នា។ ប៉ុន្តែដោយសារមានការដាក់ពាក្យច្រើន សម្រាប់អ្នកជាប់បម្រុងមានឱកាសដែរ រដ្ឋាភិបាលរុស្ស៊ី នឹងថែម ១៥-៣០ កន្លែង ពីលើ ៤០ កន្លែង»។

លោកបានបន្តទៀតថា ជំនាញដែលត្រូវសិក្សារួមមាន វិស្វកម្មយន្តហោះ វិស្វកម្មនុយក្លេអ៊ែរស៊ីវិល សំណង់ស៊ីវិល បច្ចេកវិទ្យាមេកានិច ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ IT (AI) វេជ្ជសាស្ត្រ កែច្នៃចំណីអាហារ ទេសចរណ៍ កសិកម្ម ជាដើម ក្នុងចំណោមជំនាញ ជាង ៥០០ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់បណ្ឌិត។

លោកបានបន្ថែមថា គិតចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ ឆ្នាំ ២០២៥ នេះ រុស្ស៊ី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណជិត ៩ ពាន់នាក់។

ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើសនិស្សិតទៅសិក្សានៅរុស្សី លោក ផន បុរី បញ្ជាក់ថា ការសិក្សានៅរុស្សីទាមទារឱ្យនិស្សិតមានសុខភាពល្អ មិនមានជំងឺអេដស៍ ថ្លើម និងរបេង ហើយបើចេះភាសាអង់គ្លេសខ្លះរឹតតែប្រសើរ ហើយមុននឹងចេញទៅសិក្សាតម្រូវឱ្យនិស្សិតរៀនភាសារុស្សីជាមុនសិន។ និស្សិតទទួលបានអាហារូបករណ៍ថ្លៃសិក្សា ៣០ ដុល្លារ ក្នុង ១ ខែ រហូតដល់សិក្សាចប់។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភចំនួន ១៥០ ដុល្លារ ក្នុង ១ ខែ ដល់និស្សិត។ ចំណែកក្រសួងអប់រំ យុវជន និងកីឡា ចេញថ្លៃសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរទៅសិក្សានៅប្រទេសរុស្សី ពេលវិលត្រឡប់មកវិញចេញដោយខ្លួនឯង ឬនិស្សិតអាចស្នើសុំរដ្ឋាភិបាល។ លើសពីនេះ និស្សិត ត្រូវចេញស្នាក់នៅដោយខ្លួនឯង ក្នុង ១ ខែ ៥ ដុល្លារ។
លោក ផន បុរី បានអំពាវនាវដល់និស្សិតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅ សហព័ន្ធរុស្សី ត្រូវមកទំនាក់ទំនងនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី ដើម្បីត្រៀមភាសារុស្សី និងត្រៀមដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅរុស្សី៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


