ព័ត៌មានអន្ដរជាតិ
គូស្នេហ៍អ៊ុយក្រែននេះយកថ្ងៃក្រេបចន្ទទឹកឃ្មុំកាន់អាវុធដើម្បីការពារជាតិ
ប្តីប្រពន្ធទើបរៀបការតែងតែចំណាយពេលវេលានៅជាមួយគ្នាយ៉ាងសប្បាយរីករាយទាំងទីជិត និងទីឆ្ងាយ ប៉ុន្តែជារឿងដ៏កម្រមួយដែលមានប្តីប្រពន្ធអ៊ុយក្រែនទើបរៀបការមួយគូយកថ្ងៃទី១ដែលជាពេលវេលាក្រេបចន្ទទឹកឃ្មុំដើម្បីកាន់កាំភ្លើងការពារប្រទេសជាតិ។

តាមការផ្សាយរបស់សារព័ត៌មាន CNN បានបង្ហាញថា កូនកម្លាំងឈ្មោះ Sviatoslav Fursin អាយុ២៤ឆ្នាំ និងកូនក្រមុំឈ្មោះ Yaryna Arieva អាយុ២១ឆ្នាំគ្រោងរៀបមង្គលការនាខែឧសភាខាងមុខ ប៉ុន្តែដោយសារសង្គ្រាមបានផ្ទុះឡើងនៅពេលរុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែន អ្នកទាំងពីរបានប្រញាប់រៀបការយ៉ាងឆាប់រហ័ស។
អ្នកទាំងពីរបានរៀបមង្គលការនៅព្រះវិហារ St. Michael’s Cathedral ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ជាពេលដែលរុស្ស៊ីចាប់ផ្តើមវាយប្រហារលើអ៊ុយក្រែម។
កូនក្រមុំ Arieva អាយុ២១ឆ្នាំបាននិយាយថា ៖«យើងប្រហែលជាស្លាប់ ហើយយើងចង់រស់នៅជាមួយគ្នាមុនពេលស្លាប់។ វាជាពេលវេលាសប្បាយរីករាយបំផុតនៅក្នុងជីវិត»។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ នៅថ្ងៃទីមួយនៃមង្គលការរបស់ប្តីប្រពន្ធថ្មោងថ្មីទាំងពីរមិនបានទៅលំហែកាយ ឬក្រេបចន្ទទឹកឃ្មុំឡើយ។ ផ្ទុយទៅវិញពួកគេបានស្លៀកពាក់ឈុតទាហាន និងកាន់កាំភ្លើងដើម្បីការពារប្រទេសជាតិ។
កូនក្រមុំបាននិយាយថា ៖«ស្ថានភាពលំបាកណាស់។ យើងនឹងទៅច្បាំងដើម្បីទឹកដីរបស់យើង»។ អ្នកទាំងពីរបានស្គាល់គ្នាកាលពីឆ្នាំ២០១៩ក្នុងព្រឹត្តិការណ៍តវ៉ាមួយនៅទីក្រុងគៀវ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


