Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពកំពូលសំណព្វចិត្តលោក ពូទីន ត្រូវទាហាន អ៊ុយក្រែន បាញ់សម្លាប់ (មានវីដេអូ)

បានផុស

នៅ

ការលុកលុយរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែនបានទទួលរងនូវការបាត់បង់ជីវិតបុគ្គលដ៏លេចធ្លោមួយទៀត បន្ទាប់ពីមេទ័ពកំពូលម្នាក់ត្រូវបានបាញ់សម្លាប់ដោយអ្នកលបបាញ់នៅខាងក្រៅទីក្រុងកៀវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោកឧត្តមសេនីយ Andrei Sukhovetsky អាយុ ៤៧ ឆ្នាំត្រូវបានគេបាញ់សម្លាប់ ក្នុងអំឡុងពេលប្រយុទ្ធនៅអាកាសយានដ្ឋាន Hostomel កាលពីសប្តាហ៍មុន ហើយសាកសព​របស់​លោកគ្រោងនឹង​ត្រឡប់​មក​ប្រទេស​រុស្សី​វិញ​​នៅ​ថ្ងៃ​សៅរ៍ស្អែកនេះ ។

មេ​បញ្ជាការ​វរជនរូបនេះ​ត្រូវ​បាន​ប្រធានាធិបតី​រុស្ស៊ី​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ការ​ស្លាប់​របស់​គាត់​នឹង​តំណាង​ឲ្យ​ការ​បាត់​បង់​ដ៏​សំខាន់​បំផុត​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី​បាន​រង​គ្រោះ ។

ចាប់តាំងពីការប្រយុទ្ធមកលោក ពូទីន បានបញ្ជាក់ថា មានតែឧត្តមសេនីយ៍ម្នាក់ប៉ុណ្ណោះត្រូវបានសម្លាប់ ប៉ុន្តែលោកមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេនោះទេ ។

ទន្ទឹមនោះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងរបាយការណ៍ដំបូងរបស់ខ្លួនថា រហូតមកដល់ពេលនេះការបាត់បង់ជីវិតផ្នែកយោធា ចាប់តាំងពីការលុកលុយរបស់ទាហានរុស្ស៊ីលើអ៊ុយក្រែនមានចំនួន ៤៩៨ នាក់ និង ១,៥៩៧ នាក់បានរងរបួស ។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដនៃពលរដ្ឋ និងទាហានដែលបានស្លាប់នៅក្នុងជម្លោះទាំងសងខាងទំនងជាមានច្រើនជាងនេះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ លោក ពូទីន ប្រាប់ពីមូលហេតុការលុកលុយ អ៊ុយក្រែន ហួសព្រំដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម