Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ពន្យល់អត្ថន័យអក្សរលើឧបករណ៍យោធាប្រើក្នុងប្រតិបត្តិការវាយលុក អ៊ុយក្រែន

បានផុស

នៅ

ចាប់តាំងពីរូបភាព និងវីដេអូនៃឧបករណ៍យោធារុស្ស៊ីនៅក្នុងតំបន់ Donbass លេចចេញនៅលើបណ្ដាញសង្គម អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការងឿងឆ្ងល់អំពីអត្ថន័យនៃអក្សរដែលឃើញនៅលើផ្នែករឹងយោធារបស់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីពេលនោះមក ក្រសួងការពារជាតិរុស្ស៊ីក៏បានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយពន្យល់ពីអត្ថន័យនៃអក្សរសម្ងាត់ទាំងនោះ ។

Z គឺ “សម្រាប់ជ័យជម្នះ” V មានន័យថា “កម្លាំងរឹងមាំនៅក្នុងការពិត” និង “ភារកិច្ចនឹងត្រូវបានបញ្ចប់” ។

ចំណែកតំណាងអក្សរ O មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ ប៉ុន្តែវាត្រូវគេបានប៉ាន់ស្មានថានេះជាអក្សរដែលឧបករណ៍យោធាពីបេឡារុស្សបានដាក់ ខណៈក្រសួង​មិន​បាន​ពន្យល់​ពី​អត្ថន័យ​អក្សរ X និង A ទេ ។

ប្រតិបត្តិការវាយលុកលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ត្រូវបានបញ្ជាដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ហើយយោងតាមប្រមុខរដ្ឋរុស្ស៊ីគឺសំដៅការពារប្រជាជននៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលបានប្រកាសឯករាជ្យពីទីក្រុងកៀវក្នុងឆ្នាំ ២០១៤ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មេទ័ពកំពូលសំណព្វចិត្តលោក ពូទីន ត្រូវទាហាន អ៊ុយក្រែន បាញ់សម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម