ព័ត៌មានអន្ដរជាតិ
តុលាការពិភពលោកឲ្យ រុស្ស៊ី ធ្វើរឿងមួយនេះជាបន្ទាន់
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃពុធបានបញ្ជាឲ្យរុស្ស៊ីផ្អាកជាបន្ទាន់នូវសកម្មភាពយោធានៅអ៊ុយក្រែន ។
អ៊ុយក្រែនបានដាក់ពាក្យប្តឹងទៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ។ ក្រុង កៀវ បាននិយាយថា ប្រទេសរុស្ស៊ីមិនមានមូលដ្ឋានស្របច្បាប់ដើម្បីចាត់វិធានការយោធា ហើយបានស្នើសុំវិធានការបណ្តោះអាសន្នដើម្បីបញ្ឈប់អរិភាព ។

ជាការឆ្លើយតប សាលក្រមរបស់ ICJ បាននិយាយថា “តុលាការដឹងយ៉ាងច្បាស់អំពីវិសាលភាពនៃសោកនាដកម្មរបស់មនុស្សដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ជីវិត និងការឈឺចាប់របស់មនុស្សជាបន្តបន្ទាប់” ។
ICJ ក៏បាននិយាយផងដែរថា “តុលាការមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រើប្រាស់កម្លាំងរបស់សហព័ន្ធរុស្ស៊ីនៅអ៊ុយក្រែនដែលលើកឡើងនូវបញ្ហាធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិ” ។

បណ្តឹងនៅតុលាការ ICJ ទាមទារការយល់ព្រមពីបណ្តាប្រទេសដែលពាក់ព័ន្ធក្នុងសំណុំរឿងមួយ ប៉ុន្តែតំណាងរុស្ស៊ីមិនបានចូលរួមសម័យប្រជុំតុលាការនោះទេ ។ ទោះបីជា ICJ មិនមានវិធីផ្ទាល់ក្នុងការអនុវត្តការអនុលោមតាមច្បាប់ក៏ដោយ ក៏តុលាការនិយាយថា បញ្ជារបស់ខ្លួនលើវិធានការបណ្តោះអាសន្នគឺមានកាតព្វកិច្ចស្របច្បាប់ ។
ទន្ទឹមមនោះ ចៅក្រម ១៣ នាក់ក្នុងចំណោមចៅក្រមទាំង ១៥ នាក់នៅលើតុលាការបានបោះឆ្នោតគាំទ្រចំពោះដីកានេះ ខណៈដែលចៅក្រមរុស្ស៊ី និងចិនបានបោះឆ្នោតប្រឆាំង ។

មុនពេលការសម្រេចនេះ អ្នកសង្កេតការណ៍បាននិយាយថា សេចក្តីសម្រេចដ៏តឹងរឹងផ្តល់ដោយ ICJ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក ជុំវិញការលុកលុយរបស់រុស្ស៊ី នឹងផ្តល់ភាពស្របច្បាប់បន្ថែមទៀតដល់ការគាំទ្ររបស់សហគមន៍អន្តរជាតិសម្រាប់អ៊ុយក្រែន ទោះបីជារុស្ស៊ីមិនអនុវត្តតាមក៏ដោយ ។
ពួកគេក៏បាននិយាយផងដែរថា សេចក្តីសម្រេចនេះអាចមានឥទ្ធិពលលើការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិចំពោះឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ថា មន្ទីរពិសោធន៍ជីវសាស្ត្រ អ៊ុយក្រែន កំពុងគំរាមកំហែងដល់ អឺរ៉ុប ទាំងមូល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


