ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា មន្ទីរពិសោធន៍ជីវសាស្ត្រ អ៊ុយក្រែន កំពុងគំរាមកំហែងដល់ អឺរ៉ុប ទាំងមូល (មានវីដេអូ)
ជាផ្នែកមួយនៃប្រតិបត្តិការពិសេសដែលបានបើកដំណើរការក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានរកឃើញមន្ទីរពិសោធន៍ជីវសាស្ត្រចំនួន ៣០ នៅក្នុងប្រទេសអ៊ុយក្រែន ។

ទន្ទឹមនោះ មន្ទីរពិសោធន៍នៅក្នុងទឹកដីអ៊ុយក្រែននេះ គឺបំពេញតាមបញ្ជាពីក្រសួងការពារជាតិអាមេរិក ហើយអាចពាក់ព័ន្ធនឹងការផលិតអាវុធជីវសាស្ត្រដែលអាចបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន និងរុស្ស៊ី ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Aleksey Polishchuk ប្រធាននាយកដ្ឋាន CIS ទីពីររបស់ក្រសួងការបរទេសរុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik ថា មន្ទីរពិសោធន៍ជីវសាស្ត្រក្នុងប្រទេសអ៊ុយក្រែនបង្កគ្រោះថ្នាក់មិនត្រឹមតែដល់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែគឺអឺរ៉ុបទាំងមូលតែម្ដង ។

លោក Polishchuk បានបន្ថែមថា “ចំណែកគោលបំណងនៃប្រតិបត្តិការរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជានៅទីតាំងផ្សេងៗគឺដើម្បីតែបញ្ឈប់ការគំរាមកំហែងដែលបង្កឡើងដោយមន្ទីរពិសោធន៍ជីវសាស្ត្រមួយនេះប៉ុណ្ណោះ” ។
គួររំឭកថា កាលពីសប្តាហ៍មុន ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញការរកឃើញថ្មី បន្ទាប់ពីការវិភាគឯកសារដែលទទួលបានពីអ្នកជំនាញមកពីមន្ទីរពិសោធន៍ជីវសាស្ត្រអ៊ុយក្រែន ។

យោងតាមព័ត៌មាននេះ ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ជាង ២០០ លានដុល្លារដើម្បីសិក្សាពីភ្នាក់ងារបង្ករោគរបស់សត្វស្លាប សត្វប្រចៀវ និងសត្វល្មូនក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាលទ្ធភាពនៃការចម្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក និងប្រភេទជំងឺផ្សេងៗតាមរយៈសត្វទាំងនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី លេងវិញហើយ ដាក់ទណ្ឌកម្មទៅ ចូ បៃដិន និងមន្ត្រីកំពូលៗផ្សេងទៀត មិនឲ្យជាន់ទឹកដីខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


