Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ផ្ដល់រង្វាន់កិត្តិយសដល់អភិបាលក្រុង ដែលទើបដោះលែង

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Interfax-Ukraine បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានផ្តល់រង្វាន់កិត្តិយសសម្រាប់ភាពក្លាហានលំដាប់ថ្នាក់ទី ៣ ដល់អភិបាលក្រុង Melitopol លោក Ivan Fedorov ដែលត្រូវបានគេចាប់ដាក់គុក ប៉ុន្តែបដិសេធមិនសហការជាមួយកងទ័ពរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា លោក Zelensky បាននិយាយក្នុងអំឡុងពេលនៃការផ្តល់រង្វាន់ដល់លោក Fedorov ថា “ជាមួយនឹងការត្រឡប់មកវិញ! អ៊ុយក្រែន​នឹងមិន​ទុក​ឲ្យ​ប្រជាជន​ខ្លួន​ជួប​បញ្ហា​ទៀតឡើយ” ។

លោកប្រធានាធិបតីក៏បានជូនពរអភិបាលក្រុងជាថ្មី និងត្រឡប់ទៅធ្វើការវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបានបង្ហាញទំនុកចិត្តថា នឹងបន្តការកាន់កាប់ទីក្រុង Melitopol ជាបណ្តោះអាសន្ន ហើយទង់ជាតិអ៊ុយក្រែននឹងបក់លើទីក្រុងម្តងទៀតក្នុងពេលឆាប់ៗនេះ ។

ទន្ទឹមនោះលោក Fedorov ក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីចំពោះការជឿទុកចិត្ត និងបានកត់សម្គាល់ពីការត្រៀមខ្លួនដើម្បីបំពេញភារកិច្ចសម្រាប់ការវិលត្រឡប់មកកាន់ទីក្រុង Melitopol ក៏ដូចជាវិធីសាស្រ្តនៃជ័យជម្នះដល់អ៊ុយក្រែនជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Hindustan News Hub

ចុចអាន ៖ អតីតអភិបាលក្រុង អ៊ុយក្រែន ដែលទើបដោះលែង រៀបរាប់រឿងរ៉ាវពេលជាប់ក្នុងការឃុំឃាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម