Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន កំពុងត្រៀមខ្លួនប្រយុទ្ធក្នុងសមរភូមិដ៏ធំមួយទៀតជាមួយ រុស្ស៊ី នៅភាគខាងកើត

បានផុស

នៅ

ទីប្រឹក្សាប្រធានាធិបតី និងជាអ្នកចរចារបស់អ៊ុយក្រែនលោក Mykhailo Podolyak បានអះអាងថា អាចមានសមរភូមិទ្រង់ទ្រាយធំនៅភាគខាងកើតអ៊ុយក្រែន ហើយប្រទេសរបស់លោកក៏បានត្រៀមខ្លួនប្រយុទ្ធរួចរាល់ហើយផងដែរ ខណៈកងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ពួកគេនៅភាគខាងកើតអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Podolyak បាននិយាយនៅលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែនកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធដ៏ធំមួយនេះ ។

លោក​បាន​និយាយ​ថា អ៊ុយក្រែន​ត្រូវ​តែ​ឈ្នះ​ពួកគេ រួម​ទាំង​នៅ​តំបន់ Donbas ភាគ​ខាង​កើតផងដែរ ។ លោក​បាន​បន្ថែម​ថា អ៊ុយក្រែនក៏​នឹង​មាន​ជំហរ​ចរចា​ដ៏​សំខាន់​ផងដែរ នៅ​ពេល​ដែល​វា​កើត​ឡើង ។

ទន្ទឹមនោះលោក Podolyak ក៏បានស្នើឲ្យប្រធានាធិបតីនៃប្រទេសទាំងពីរជួបប្រជុំគ្នាបន្ទាប់ពីនោះផងដែរ ប៉ុន្តែលោកទទួលស្គាល់ថា វាអាចចំណាយពេលពីរ ឬបីសប្តាហ៍ក្នុងការសម្រេចលទ្ធផលណាមួយ ។

ចំណែកក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសរបស់អ៊ុយក្រែននៅជិតទីក្រុង Kharkov និងកន្លែងផ្សេងទៀតនៅភាគខាងកើត ។

ស្របពេលជាមួយគ្នានេះ រូបភាពពីផ្កាយរណបដែលចេញផ្សាយដោយក្រុមហ៊ុនអាមេរិក Maxar Technologies បានបង្ហាញពីក្បួនរថពាសដែក និងរថយន្តដឹកទំនិញដ៏ធំមួយដែលកំពុងធ្វើដំណើរទៅភាគខាងត្បូង​ ពោលចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ​ភាគ​ខាង​កើត​ក្រុង Kharkov ខណៈតំបន់នេះត្រូវបានគេជឿថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ុយក្រែន រកឃើញសាកសពមនុស្សជាង ១២០០ នាក់នៅក្នុងតំបន់ កៀវ ក្រោយរុស្ស៊ី ដកទ័ព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម