ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន រកឃើញសាកសពមនុស្សជាង ១២០០ នាក់នៅក្នុងតំបន់ កៀវ ក្រោយរុស្ស៊ី ដកទ័ព (មានវីដេអូ)
អគ្គរដ្ឋអាជ្ញាអ៊ុយក្រែននិយាយថា សាកសពមនុស្សចំនួន ១២២២ នាក់ ត្រូវបានរកឃើញនៅក្នុងតំបន់ កៀវ ចាប់តាំងពីកងកម្លាំងរុស្ស៊ី ដកចេញពីតំបន់នោះ។

លោកស្រី Iryna Veneditktova បានប្រាប់ Sky News ថា អាជ្ញាធរអ៊ុយក្រែនកំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមចំនួន ៥៦០០ករណី ដែលត្រូវបានប្រព្រឹត្តដោយទាហានរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ហើយខ្លួនបានកំណត់អត្តសញ្ញាណឧក្រិដ្ឋជនសង្រ្គាមជាង ៥០០នាក់ រួមទាំងមន្ត្រីយោធាកំពូល និងរដ្ឋាភិបាលនៅក្នុងប្រទេសរុស្ស៊ីផងដែរ។
យោងតាមលោកស្រី, “អ្វីដែលយើងឃើញនៅក្នុងតំបន់ទាំងអស់នៃប្រទេសអ៊ុយក្រែន គឺជាឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយយើងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួសជុលវា”។

លោកស្រីបន្ថែមថា អ៊ុយក្រែនមានភស្តុតាងដែលថា រុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលលើស្ថានីយ៍រថភ្លើងនៅទីក្រុង Kramatorsk ភាគខាងកើត សម្លាប់មនុស្សជាង ៥០នាក់ដែលកំពុងរង់ចាំរថភ្លើងដើម្បីជម្លៀសពួកគេទៅភាគខាងលិច។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធថា ខ្លួនមិនបានទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃសុក្រទេ ហើយបានអះអាងថា វាមិនមែនជាមីស៊ីលរបស់ពួកគេឡើយ។ រុស្ស៊ីក៏បានបដិសេធការកំណត់គោលដៅលើជនស៊ីវិលផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ថា មេបញ្ជាការដែលលោក ពូទីន ទើបតែងតាំង មានកំណត់ត្រា ប្រព្រឹត្តអំពើឃោរឃៅប្រឆាំងជនស៊ីវិល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


