ព័ត៌មានអន្ដរជាតិ
មេទ័ពលោក ពូទីន ប្រាប់ឲ្យទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ បើបច្ចឹមប្រទេស ហ៊ានធ្វើរឿងមួយ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន គួរតែគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមហាអំណាចលោកខាងលិច បញ្ជូនទាហានស៊ីឈ្នួលចូលប្រទេសអ៊ុយក្រែន។ នេះបើតាមសម្តីមេទ័ពជិតស្និទ្ធបំផុតម្នាក់របស់លោក ពូទីន។

មេទ័ព Chechen លោក Ramzan Kadyrov ដែលជាឧត្តមសេនីយ៍ឯកក្នុងឆ្មាំជាតិរុស្ស៊ី និងជាមេដឹកនាំ Chechnya ក៏បានអំពាវនាវឲ្យលោក ពូទីន កុំបោះបង់ចោលគោលបំណងដណ្តើមយករដ្ឋធានី កៀវ របស់អ៊ុយក្រែន ផងដែរ។
ទោះបីជាមានការដកកងកម្លាំងរុស្ស៊ីនាពេលបច្ចុប្បន្នពីរដ្ឋធានីអ៊ុយក្រែនក៏ដោយ ប៉ុន្តែលោក Kadyrov អះអាងថា លោកបានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមជាមួយកងកម្លាំង Chechen នៅជុំវិញទីក្រុង Mariupol។

ក្នុងវីដេអូចុងក្រោយបង្អស់របស់មេទ័ពវ័យ៤៥ឆ្នាំរូបនេះ គាត់បានរិះគន់ប្រធានាធិបតីរុស្ស៊ី និងសមាជិកផ្ទៃក្នុងផ្សេងទៀត ដោយផ្តល់យោបល់អំពីអ្វីដែលគួរធ្វើបន្ទាប់ ក្នុងសង្គ្រាមនេះ។
លោក Kadyrov និយាយថា “តើខ្ញុំនឹងធ្វើអ្វី? ខ្ញុំនឹងបោសសម្អាតតំបន់ Luhansk និង Donetsk ភ្លាមៗ ហើយចាប់ផ្តើមធ្វើការបន្ថែមទៀត។ ខ្ញុំនឹងប្រកាសថា ប្រសិនបើទាហានស៊ីឈ្នួលណាម្នាក់មកអ៊ុយក្រែន យើងនឹងវាយប្រហារ ដោយប្រើអាវុធនុយក្លេអ៊ែរ នៅចំណុចជាក់លាក់”។

“ដូច្នេះពួកគេមិនចំអកឲ្យយើងឡើយ។ ណាតូ និងប្រទេសលោកខាងលិច កំពុងធ្វើសង្រ្គាមជាមួយយើង។ នេះមិនមែនជាការលេងសើចទេ។ ភារកិច្ចគឺច្បាស់លាស់។ នឹងមានការវាយលុកមិនត្រឹមតែនៅក្នុងទីក្រុង Mariupol ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងតំបន់ ទីក្រុង និងភូមិដទៃទៀតដែរ ដើម្បីរំដោះ Luhansk និង Donetsk។ គោលដៅនេះ ត្រូវបានកំណត់ដោយអគ្គមេបញ្ជាការកំពូលនិងប្រធានាធិបតីជាទីស្រឡាញ់របស់យើង វ្ល៉ាឌីមៀរ ពូទីន”៕
គួរបញ្ជាក់ថា មេទ័ពរូបនេះ ធ្លាប់បានស្តីបន្ទោសអ្នកនាំពាក្យរបស់លោកពូទីន គឺលោក Dmitry Peskov ចំពោះការខកខានក្នុងការប្រកាសឋានៈឧត្តមសេនីយ៍យោធាថ្មីរបស់ Kadyrov ដែលគាត់បានទទួលពីលោក ពូទីនក្នុងខែមីនាឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រុស្ស៊ី មិនឈប់បាញ់ទេ មុនកិច្ចចរចាសន្តិភាពលើកក្រោយជាមួយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


