ព័ត៌មានអន្ដរជាតិ
ទាហានអ៊ុយក្រែន កំពុងហ្វឹកហាត់នៅ ចក្រភពអង់គ្លេស
លោកនាយករដ្ឋមន្ត្រី Boris Johnson បានបង្ហើបថា ទាហានអ៊ុយក្រែនដែលស្ថិតនៅក្នុងចក្រភពអង់គ្លេស កំពុងត្រូវបានបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់រថពាសដែក ដែលចក្រភពអង់គ្លេសផ្គត់ផ្គង់ដើម្បីវាយតបតកងកម្លាំងរុស្ស៊ី។

គាត់បានប្រាប់អ្នកកាសែតដែលធ្វើដំណើរជាមួយគាត់ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាថា “ខ្ញុំអាចនិយាយបានថា បច្ចុប្បន្នយើងកំពុងបណ្តុះបណ្តាលជនជាតិអ៊ុយក្រែននៅក្នុងប្រទេសប៉ូឡូញ អំពីការប្រើប្រាស់ការការពារប្រឆាំងយន្តហោះ ហើយជាការពិត យើងកំពុងបណ្តុះបណ្តាលពួកគេនៅក្នុងចក្រភពអង់គ្លេស អំពីការប្រើប្រាស់រថពាសដែក”។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់លោក Johnson បានបញ្ជាក់ថា “ទាហានអ៊ុយក្រែនរាប់សិបនាក់ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងចក្រភពអង់គ្លេសសម្រាប់ការហ្វឹកហ្វឺន”។

អ្នកនាំពាក្យនិយាយថា កងទ័ពអ៊ុយក្រែន បានចាប់ផ្តើមហ្វឹកហាត់ជាមួយនឹងយានជំនិះ ដែលផ្តល់ដោយចក្រភពអង់គ្លេសក្នុងខែនេះ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានផ្តល់ឲ្យអ៊ុយក្រែន នូវរថពាសដែកល្បាតចំនួន ១២០ គ្រឿង រួមទាំងរថយន្ត Mastiff ដែលអាចប្រើជារថយន្តឈ្លបយកការណ៍ ឬយាន្តល្បាតផងដែរ។

ទាហានក៏នឹងត្រូវបានបង្ហាត់ពីរបៀបប្រើប្រាស់រថយន្តសង្គ្រោះ Samaritan និងរថយន្តឈ្លបយកការណ៍ពាសដែក Sultan និង Samson ផងដែរ។
យោងតាមអ្នកនាំពាក្យរូបនេះ, ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តកំពុងផ្តល់ឲ្យទាហានអ៊ុយក្រែននូវឧបករណ៍ប្រភេទថ្មីៗ ដែលពួកគេប្រហែលជាមិនធ្លាប់ប្រើពីមុនមកសោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តើមានអ្វីខ្លះនៅក្នុងកញ្ចប់ជំនួយយោធាចុងក្រោយ ដែលអាមេរិកផ្តល់ឲ្យ អ៊ុយក្រែន?
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


