ព័ត៌មានអន្ដរជាតិ
Marcos Jr ផ្ញើសារប៉ុន្មានម៉ាត់ទៅកាន់ពិភពលោក ក្រោយឈ្នះឆ្នោតប្រធានាធិបតី ហ្វីលីពីន (មានវីដេអូ)
កូនប្រុសអតីតមេដឹកនាំផ្តាច់ការហ្វីលីពីន Ferdinand Marcos បានប្តេជ្ញាកាលពីថ្ងៃអង្គារទី១០ខែឧសភាថា នឹងធ្វើការសម្រាប់ប្រជាជនទាំងអស់ បន្ទាប់ពីជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល ហើយបានប្រាប់ពិភពលោកឲ្យវិនិច្ឆ័យគាត់ ដោយការកាន់តំណែងជាប្រធានាធិបតីរបស់គាត់មិនមែនដោយអតីតកាលរបស់គ្រួសារគាត់ទេ។

លោក Ferdinand Marcos Jr ដែលគេស្គាល់ថា “Bongbong” បានក្លាយជាបេក្ខជនដំបូងគេក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដែលឈ្នះសំឡេងភាគច្រើនទាំងស្រុងនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន ដោយបើកផ្លូវសម្រាប់ការវិលត្រលប់នៃការគ្រប់គ្រងរាជវង្សនយោបាយដ៏ល្បីបំផុតរបស់ប្រទេសនេះ។

លោក Marcos បានប្រាប់ពិភពលោកថា “សូមវិនិច្ឆ័យខ្ញុំ ដោយទង្វើរបស់ខ្ញុំ មិនមែនដោយបុព្វបុរសរបស់ខ្ញុំទេ”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យរបស់គាត់គឺលោក Vic Rodriguez។
លោក Marcos បាននិរទេសខ្លួនទៅ Hawaii ជាមួយគ្រួសាររបស់គាត់ក្នុងអំឡុងការបះបោរ “អំណាចប្រជាជន” ឆ្នាំ ១៩៨៦ ដែលបានបញ្ចប់ការគ្រប់គ្រងរយៈពេល ២០ឆ្នាំរបស់ឪពុកគាត់ ហើយបានបម្រើការនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាចាប់តាំងពីគាត់វិលត្រលប់មកហ្វីលីពីនវិញ ក្នុងឆ្នាំ១៩៩១។

ជ័យជម្នះរបស់លោក Marcos ក្នុងការបោះឆ្នោតកាលពីថ្ងៃចន្ទ បានបង្ហាញច្បាស់ៗ ខណៈ៩៨ ភាគរយនៃសន្លឹកឆ្នោតស្របច្បាប់ ត្រូវបានរាប់ដោយបង្ហាញថា គាត់ទទួលបាន៣១លានសំឡេង ពោលគឺលើសគូប្រជែងជិតដិតបំផុតរបស់គាត់គឺអនុប្រធានាធិបតី Leni Robredo ដល់ទៅទ្វេដងឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលផ្លូវការត្រូវបានរំពឹងទុកថា នឹងប្រកាសនៅដំណាច់ខែនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ហ្វីលីពីន ជិតរកឃើញអ្នកស្នងតំណែងលោក Duterte ហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


