ព័ត៌មានអន្ដរជាតិ
ស្លាប់គ្រូនិងសិស្ស ១៥នាក់ ក្នុងការបាញ់ប្រហារនៅ សាលាបឋមសិក្សា អាមេរិក
មនុស្សចំនួន១៥នាក់បានស្លាប់ ក្នុងការបាញ់ប្រហារនៅសាលាបឋមសិក្សាមួយ ក្នុងរដ្ឋតិចសាស់នៅថ្ងៃទី២៤ខែឧសភា (ត្រូវថ្ងៃពុធ ទី២៥ នៅកម្ពុជា)។

ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំឈ្មោះ Salvador Ramos បានសម្លាប់សិស្សចំនួន១៤នាក់និងគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde ដោយប្រើប្រាស់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និយាយថា ជនសង្ស័យត្រូវបានសម្លាប់ ពេលបាញ់តបតជាមួយមន្ត្រីប៉ូលិស។
ទីតាំងបរិច្ចាគឈាមបន្ទាន់ ត្រូវបានបង្កើតឡើងនៅថ្ងៃពុធ បន្ទាប់ពីការបាញ់ប្រហារ។
យោងតាមប្រភពពីសមត្ថកិច្ច ខ្មាន់កាំភ្លើង ក៏ត្រូវបានគេសង្ស័យថា សម្លាប់ជីដូនរបស់ខ្លួនផងដែរ មុនពេលបើកការសម្លាប់រង្គាលនៅសាលារៀន។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Joe Biden បានបញ្ជាឲ្យបង្ហូតទង់ជាតិអាមេរិកពាក់កណ្តាលដង រហូតដល់ព្រះអាទិត្យលិច នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ដើម្បីជាការកាន់ទុក្ខ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានបញ្ជាឲ្យទង់ជាតិសហរដ្ឋអាមេរិកនៅទូទាំងអគារសាធារណៈ និងមូលដ្ឋាន ប៉ុស្តិ៍យោធា ស្ថានីយកងទ័ពជើងទឹក និងនាវាកងទ័ពជើងទឹកទាំងអស់ ត្រូវបង្ហូតពាក់កណ្តាលដង ព្រមទាំងទង់ជាតិនៅស្ថានទូត ការិយាល័យកុងស៊ុល ទីតាំងយោធា និងកងទ័ពជើងទឹកនៅសហរដ្ឋអាមេរិក និង នៅបរទេសផងដែរ។

គួរបញ្ជាក់ថា ការបាញ់ប្រហារនៅសាលាបឋមសិក្សា ដែលមានសិស្សអាយុចាប់ពី៥ឆ្នាំដល់១១ឆ្នាំ នៅតែជារឿងកម្រក្នុង សហរដ្ឋអាមេរិក។
ការវាយប្រហារនេះកើតឡើង ចំពេលដែលអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក កំពុងកើនឡើងខ្លាំង៕



ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ត្រឹម២ថ្ងៃ អាមេរិក មានការបាញ់រះ ៣កន្លែង ស្លាប់មនុស្សជាង ១០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


