ព័ត៌មានអន្ដរជាតិ
ជនជាតិអង់គ្លេសរាប់រយនាក់ នាំគ្នាតែងខ្លួនជាទេពមច្ឆាដ៏ធំមិនធ្លាប់មាន ដើម្បីបំបែកឯកទគ្គកម្មពិភពលោក
មនុស្សរាប់រយនាក់នាំគ្នាស្លៀកឈុតទេពមច្ឆា ប្រមូលផ្តុំដ៏ធំបំផុតមិនធ្លាប់មាន ដើម្បីបំបែកឯកទគ្គកម្មពិភពលោក Guinness World Record ។

កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ មនុស្សក្មេងចាស់ ប្រុសស្រីចំនួន ៣៨៨នាក់ បានចូលរួមក្នុងការប្រកួត Mermaid Challenge នៅប្រទេសអង់គ្លេស ដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីណេស ដំបូងបំផុតលើលោក។

ក្នុងនោះអ្នកចូលរួមតម្រូវឱ្យលែងខ្លួនទទេ ឬពាក់អាវហែលទឹក ឬឈុតប៊ីគីនី និងតែងខ្លួនមួយកំណាត់ក្រោម ធ្វើយ៉ាងណាឱ្យស្រដៀងទៅនឹងត្រី ឬពពួកទេពមច្ឆា។

អ្នករៀបចំកម្មវិធីលោក Pauline Barker បានឱ្យដឹងថា មនុស្សចំនួន ៣៨៨នាក់កំពុងចូលរួមព្រឹត្តិការណ៍ស្លៀកឈុតមច្ឆាដ៏បំផុត ដើម្បីអាចបំបែកកំណត់ត្រាពិភពលោក ខណៈពេលនេះខាងកម្មវិធីកំពុងរង់ចាំការវិនិច្ឆ័យរបស់គណកម្មការ Guinness មុនពេលព្រឹត្តិការណ៍នេះអាចចូលខ្លួនបំបែកឯកទគ្គកម្មជាផ្លូវការ នៅសប្តាហ៍ក្រោយ៕



ប្រែសម្រួល៖ សន្យា
ប្រភព៖ Mirror
ចុចអាន៖ ជប៉ុនកត់ត្រាចំនួនប្រជាជនធ្លាក់ចុះច្រើនបំផុតមិនធ្លាប់មាន ក្នុងឆ្នាំ២០២១
-
សេដ្ឋកិច្ច១៨ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


