Connect with us

KPT+

មកស្គាល់នាងមច្ឆាទាំង ១២ ប្រភេទ ខុសៗគ្នា ក្នុងទេវកថាចម្រុះ

បានផុស

នៅ

មច្ឆាជាភាវៈមួយដែលតែងតែមានវត្តមានជាមួយការរស់នៅរបស់មនុស្ស តាំងពីដំបូងមកម៉្លេះ ទោះបីជាមច្ឆាជារឿងប្រឌិត ឬជាភាវៈដែលគេនិយមស្គាល់តៗគ្នាក៏ដោយ ក៏នាងមានវត្តមាន ក្នុងប្រវត្តិសាស្ត្រដែរ។ អ្នកខ្លះយល់ឃើញថាមច្ឆាជាភាវៈល្អមានរូបរាងស្រស់ស្អាត ចំណែកឯអ្នកខ្លះទៀត​យល់ឃើញ​ថា ​នាង​ជា​ភាវៈ​មាន​ចិត្ត​ឃោរឃៅ​ប្រៀប​បាន​ទៅ​នឹង​បិសាច​ទៅ​វិញ។ ការពិត​ទៅពួកគេសុទ្ធ​តែ​មាន​ប្រភេទ​ខុសៗ​គ្នា មិនមានតែមួយប្រភេទដូចដែលយើងធ្លាប់ដឹង​នោះ​ឡើយដូចជា៖

១. មេរ៉ូ (Merrow)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេរ៉ូ មានប្រភពមកពីរឿងព្រេងអៀរឡង់ យោងទៅតាមរឿងព្រេងពួកគេមានសក់វែងពណ៌បៃតង និងមួកពណ៌ក្រហមមួយ។ កាលណានាងធ្វើឲ្យបាត់មួកនោះ នាងនឹងក្លាយទៅជាមនុស្សវិញ ព្រោះមានមួកទើបនាងអាចប្រែកាយជាមច្ឆាបាន។

២. មច្ឆាសមុទ្រទឹកជ្រៅ

មច្ឆាប្រភេទនេះមានព្រុយធំៗដែលងាយស្រួលក្នុងការហែលបានឆ្ងាយ និងមានកន្ទុយវែងៗពណ៌ខៀវ បៃតង ឬស្វាយស្រាលជាដើ​ម។​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ ពួកគេមានសន្តានចិត្តល្អមិនធ្វើបាបមនុស្សនោះទេ គ្រាន់តែរៀងភ័យខ្លាចមនុស្សតិចតួចប៉ុណ្ណោះ។​​ ចំណែកឯភាសារបស់មច្ឆាប្រភេទនេះ គឺជាភាសាបុរាណ ​ហើយចាប់តាំងពីពួកគេធ្វើចំណាកស្រុក ពួកគេត្រូវបានគេស្គាល់ថាជា មច្ឆាខាងធ្វើដំណើរ ។

៣. សាយរ៉ិន

សាយរ៉ិនមានចិត្តកាចសាហាវ ស៊ីសាច់ជាអាហារ ជាពិសេសស្អប់មនុស្សប្រុសខ្លាំងណាស់។ ពួកនាង​តែង​បោកបញ្ឆោតមនុស្ស ដោយប្រើសម្លេងច្រៀង ឬតន្ត្រីដើម្បីអោយមករកនាង មនុស្ស​ដែល​ជាជនរងគ្រោះច្រើនជា អ្នកនេសាទ អ្នកជិះទូក ក្មេងប្រុស។ នៅ​ពេល​យប់​ ជា​ពេល​ដែល​ពួកសាយរ៉ិន​ចេញរកស៊ី ជួនកាល​មនុស្សខ្លះ ត្រូវបាន​នាង​យក​ទៅ​ដាក់​នៅ​លើ​កោះ​ ដើម្បី​ទុក​ជា​អាហារ​នៅ​ពេល​ថ្ងៃ។

៤. មច្ឆាទឹកសាប

សំបុកមច្ឆាពូជនេះមាននៅក្នុង​​ ស្រះ អូរ ទន្លេ ជាពិសេសទឹកបឹង ចំណែកឯកន្ទុយវិញមានទំហំទៅតាមទឹកដែលវារស់នៅ។ ពពួកមច្ឆាទឹកសាបនេះ មានភាពរួសរាយដាក់មនុស្សដូចមិត្តភក្តិ ហើយសម្រាប់ចំណីគឺស៊ីទៅតាមជម្រើសអ្នកខ្លះស៊ីសាច់ អ្នកខ្លះស៊ីរុក្ខជាតិ។

៥. ណៃអាឌីស (Naiades)

ណៃអាឌីសជាមច្ឆារស់នៅតំបន់ទឹកសាប ដែលគ្មានកន្ទុយមានរូបសម្បត្តិស្អាតសក់វែង ប៉ុន្តែនាងតែងស្រាតននលគោក ហើយពួកនាងមានចិត្តល្អចេះស្រលាញ់ការពារទឹក និងមនុស្សជាទីស្រលាញ់របស់ខ្លួន។ ទឹកដែលនាងរស់នៅមានថាមពលវេទមន្តសាកសិទ្ធិអាចជួយឲ្យអ្នកហែលមានសុខភាពល្អ ស្ត្រីងាយមានគត៌ និងដំណាំលូតលាស់ល្អ។ ម៉្យាងទៀតនាងក៏អាចបំពុលទឹក ឬធ្វើឲ្យលិចទឹកនិងគ្រោះរាំងស្ងួតដើម្បីសម្លាប់សត្រូវទៀតផង។

៦. គីអាស (Ceasg)

នាងជាមច្ឆាបង្កគ្រោះថ្នាក់ផង សំណាងល្អផង ព្រោះបើអ្នកចាប់នាងបានអ្នកនឹងត្រូវផ្ដល់ឲ្យនូវបំណងប្រាថ្នា៣ដង។ ប៉ុន្តែនៅពេលនាងរកឃើញស្នេហាពិត នឹងមនុស្សវិញ​ នាងនឹងប្រែកាយជាមនុស្សហើយរស់នៅជាប្រពន្ធបុរសនោះអស់មួយជីវិត។

៧. មច្ឆាមហាសមុទ្រ

ពូជមច្ឆានេះមានចំនួនច្រើនជាងពូជមច្ឆាផ្សេងៗ ពួកគេមាននាទីការពារទឹកជ្រៅៗ និងដើរតួជាគូស្នេហ៍របស់ព្រះ។ ក្រៅពីជាប្រពន្ធនិងម្ដាយរបស់ព្រះ ពួកនាងក៏រាប់ជាអាទិទេពស្រីដែលគ្រប់គ្រងប្រភពទឹកសាបរបស់ផែនដីផងដែរ។

៨.សលគី (Selkies)

សលគីរស់នៅកោះអង់គ្លេស និងអ៊ីស្លង់ ពួកវាមានសមត្ថភាពអាចប្រែកាយពីសត្វភេទៅជាមនុស្សបាន ក្នុងករណីនរណាម្នាក់រកឃើញស្រោមសត្វរបស់នាងនោះ នាងនឹងដាក់ខ្លួនជាប្រពន្ធដ៏ស្មោះត្រង់ម្នាក់សម្រាប់បុរសនោះ ប៉ុន្តែបើសលគីរកស្រោមសត្វឃើញវិញនាងប្រាកដជាពាក់រួចរត់ចូលសមុទ្រវិញដោយមិនងាកក្រោយតែម្ដង។

៩. អាតាហ្គាទីស (Atargatis)

រឿងព្រេងនិទាននាងមច្ឆាចាស់ជាងគេគឺ អាតាហ្គាទីសនេះហើយ នាងគឺជាទេពធីតានៃព្រះច័ន្ទ ទឹក និងភាពជាស្ត្រីនៅអាស្សីរី។ នាងត្រូវគេគោរពទុកជាទេពធីតាកាលពី ៣០០០-៤០០០ឆ្នាំមុន រឿងរ៉ាវរបស់នាងបានរៀបរាប់ថាការស្លាប់របស់គូស្នេហ៍របស់នាងធ្វើឲ្យនាងលង់ទឹកសមុទ្រដោយទុក្ខសោក បន្ទាប់ពីសម្រាលបានកូននៅលើឆ្នេរខ្សាច់ ដោយក្ដីអាណិតព្រះក៏សម្រេចចិត្តជួយសង្គ្រោះនាងឲ្យក្លាយជាមច្ឆាទៅ។

១០. ម៉ាមីវ៉ាតា (Mami Wata)

ម៉ាមីវ៉ាតា គឺជាភាសាជប៉ុនមានន័យថា “មាតានៃទឹក” នាងគឺជាទេពធីតានៃទឹករបស់អាហ្វ្រិកដែលមានទម្រង់ជាមច្ឆាកន្ទុយត្រី ជួនកាលជាកន្ទុយពស់ ហើយក៏អាចជាមនុស្សពេលខ្លះដែរ។

១១. យេម៉ាយ៉ា (Yemaya)

ឈ្មោះមួយទៀតរបស់យេម៉ាយ៉ាគឺ យេម៉ូចា នាងគឺជាទេពធីតាសមុទ្រនៃប្រទេសអាហ្វ្រិក។ នៅក្នុងសាន់តេរ៉ាដែលជាសាសនារបស់អាហ្វ្រូ-ការាបៀន នាងជាទេពធីតាមាតាមហាសមុទ្រ និងព្រះជាទីគោរពពីមនុស្សទូទាំងពិភពលោក។

១២. សាប្រ៊ីណា (Sabrina)

យោងតាមរឿងព្រេង សាប្រ៊ីណា គឺជាកូនរបស់ព្រះអង្គ ឡូគ្រីនុស (Locrinus) ជាមួយប្រពន្ធចុង ដោយសារតែបែបនេះហើយទើបអតីតភរិយាព្រះអង្គឈ្មោះ ខ្វេនដូឡេន ចង់សម្លាប់សាប្រ៊ីណានិងម្ដាយនៅក្នុងទន្លេសេវឺន ជាលទ្ធផលល្អនាងក៏ក្លាយទៅជាទេពធីតាទន្លេ និងជាអាទិទេពផងដែរ៕

ប្រែសម្រួល៖វារី់

ចុចអាន៖ការពិតដ៏គួរឲ្យភ្ញាក់ផ្អើលទាំង ៩ ពីសត្វឃ្មុំ គ្រប់គ្នាអាចមិនដឹងសោះ

ចុចអាន៖កំពូលសត្វមហាគគ្រិចបំផុតទាំង ៩ ប្រភេទ លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម