ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រកំពុងស្រាយអាថ៌កំបាំងមច្ឆាក្បាលស្វានៅ ជប៉ុន
សាកសពម៉ាំមីដែលគេជឿថាជាមច្ឆាខ្លួនស្វា ដៃល្មូន និងកន្ទុយត្រី កំពុងត្រូវបានស៊ើបអង្កេតដោយអ្នកវិទ្យាសាស្ត្រក្នុងគោលបំណងស្រាយអាថ៌កំបាំង ។

វាត្រូវបានគេនាំយកពីប្រទេសជប៉ុនដោយនាវិកជនជាតិអាមេរិក ហើយបរិច្ចាគទៅឲ្យវិទ្យាស្ថានសង្គមប្រវត្តិសាស្ត្រ Clark County នៅទីក្រុង Springfield រដ្ឋ Ohio ក្នុងឆ្នាំ ១៩០៦ ។ ក្រោយមក គេធ្វើការថតកាំរស្មីអ៊ិច និង CT ស្កេនជាលើកដំបូង ដើម្បីបកស្រាយពីធម្មជាតិពិតរបស់វា ។

លោក Joseph Cress អ្នកឯកទេសខាងវិទ្យុសកម្មនៅសាកលវិទ្យាល័យ Northern Kentucky បាននិយាយថា “ពីខាងក្រៅ វាហាក់ដូចជាការលាយបញ្ចូលគ្នាដ៏ច្របូកច្របល់នៃសត្វបីប្រភេទផ្សេងគ្នា ដោយសារតែមានក្បាល និងដងខ្លួនជាស្វា ដៃដូចក្រពើ ឬល្មូនម្យ៉ាង ជាមួយនឹងកន្ទុយត្រី” ។
ស្រដៀងមច្ឆាខាងលើដែរ នៅប្រាសាទមួយក្នុង Asakuchi មានមច្ឆាមួយក្បាលដែលត្រូវគេគោរពបូជា ទោះបីដឹងថាវាធ្វើពីក្រណាត់ ក្រដាស និងរោមសត្វក៏ដោយ ។ បើតាមរឿងព្រេងប្រទេសជប៉ុនបានឲ្យដឹងថា អ្នកដែលហូបសាច់មច្ឆានឹងមានជីវិតអមតៈទៀតផង ។
ទិន្នន័យការស្កែន CT របស់មច្ឆាក្បាលស្វានឹងផ្ញើទៅអ្នកជំនាញនៅសួនសត្វ Cincinnati និង Newport Aquarium ដើម្បីអាចកំណត់អត្តសញ្ញាណសត្វពិតប្រាកដណាមួយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកវិទ្យាសាស្ត្រលាតត្រដាងការពិតពី សាកសពមច្ឆា នៅប្រទេសជប៉ុន
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


