ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងរាយការណ៍ផ្ទុះជំងឺឆ្លងថ្មីចំពេលកំពុងប្រយុទ្ធនឹងកូវីដ
ប្រទេសកូរ៉េខាងជើងបានរាយការណ៍ពីការផ្ទុះជំងឺឆ្លងរាតត្បាតថ្មីពាក់ព័ន្ធនឹងពោះវៀនដែលមិនស្គាល់អត្តសញ្ញាណនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា បន្ថែមលើជំងឺកូវីដ-១៩ដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំង។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជូនបរិក្ខាពេទ្យ និងឱសថទៅកាន់ទីក្រុងកំពង់ផែ Haeju ភាគខាងលិចប្រទេសកាលពីថ្ងៃពុធដើម្បីព្យាបាលអ្នកជំងឺដែលឈឺចាប់ពីជំងឺឆ្លងរាតត្បាតស្រួចស្រាវ។

វាមិនមានសេចក្តីរាយការណ៍ថាតើអ្នកឆ្លងជំងឺនេះមានប៉ុន្មាននាក់ ឬបញ្ជាក់អំពិតពីប្រភេទជំងឺឡើយ ប៉ុន្តែសំដៅទៅលើពោះវៀន។
KCNA បានផ្សាយថា ៖«លោក គីម បានយកចិត្តទុកដាក់ខ្លាំងពីតម្រូវការដើម្បីទប់ស្កាត់ជំងឺរាតត្បាតឲ្យបានលឿនបំផុតជាមួយនឹងវិធានការត្រឹមត្រូវដើម្បីធានាបានថា ករណីជំងឺឆ្លងសង្ស័យត្រូវបានទប់ស្កាត់ បញ្ជាក់ពីករណីតាមការធ្វើពិសោធ និងតេស្តត្រឹមត្រូវ»។
សេចក្តីរាយការណ៍ពីការផ្ទុះជំងឺថ្មីបានកើតមានឡើង ស្របពេលកូរ៉េខាងជើងបានកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ដែលបង្ខំឲ្យប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីខែមុនចំពេលមានការព្រួយបារម្ភពីកង្វះវ៉ាក់សាំង និងបរិក្ខាពេទ្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


