ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កាត់ផ្តាច់ទំនាក់ទំនងជាមួយ កូរ៉េខាងជើង ក្រោយទទួលស្គាល់ សាធារណរដ្ឋបំបែកខ្លួន (មានវីដេអូ)
ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធទី១៣ខែកក្កដាថា ខ្លួននឹងផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតរបស់ប្រទេស និយាយថា សាធារណរដ្ឋរបស់ពួកគេ ត្រូវបានទទួលស្គាល់ដោយទីក្រុងព្យុងយ៉ាង។
ការទទួលស្គាល់របស់កូរ៉េខាងជើង លើអ្វីដែលគេហៅថា សាធារណរដ្ឋប្រជាមានិត Donetsk និងសាធារណរដ្ឋប្រជាមានិត Lugansk បានកើតឡើង បន្ទាប់ពីសម្ព័ន្ធមិត្តរុស្ស៊ីមួយទៀតគឺ ប្រទេសស៊ីរី បានធ្វើរឿងដូចគ្នានេះកាលពីខែមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ុយក្រែន បានរិះគន់ការសម្រេចចិត្តរបស់កូរ៉េខាងជើងដែលទទួលស្គាល់ទឹកដីទីក្រុងកៀវ ហើយថា ទឹកដីនោះត្រូវកាន់កាប់ជាបណ្ដោះអាសន្នដោយរុស្ស៊ី។
សេចក្តីថ្លែងការណ៍បាននិយាយថា “ជាការឆ្លើយតប ប្រទេសអ៊ុយក្រែន សូមប្រកាស កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ”។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និយាយថា “រុស្ស៊ីលែងមានសម្ព័ន្ធមិត្តក្នុងពិភពលោកទៀតហើយ លើកលែងតែប្រទេសដែលពឹងផ្អែកលើរុស្ស៊ី ទាំងផ្នែកហិរញ្ញវត្ថុ និងនយោបាយប៉ុណ្ណោះ”។
គួរបញ្ជាក់ថា រុស្ស៊ីបានទទួលស្គាល់សាធារណរដ្ឋដែលប្រកាសខ្លួនឯង ភ្លាមៗមុនពេលបើកការលុកលុយលើប្រទេសជិតខាង គឺអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ កូរ៉េខាងជើង បន្ទោស “វត្ថុមកពីក្រៅប្រទេស” នៅជិតព្រំដែនកូរ៉េខាងត្បូង ចំពោះការផ្ទុះកូវីដ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


