ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បន្ទោស “វត្ថុមកពីក្រៅប្រទេស” នៅជិតព្រំដែនកូរ៉េខាងត្បូង ចំពោះការផ្ទុះកូវីដ
ប្រទេសកូរ៉េខាងជើង បានអះអាងនៅថ្ងៃសុក្រទី០១ខែកក្កដានេះថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩លើកដំបូងរបស់ប្រទេស គឺចាប់ផ្តើមពីអ្នកជំងឺ ដែលប៉ះ “វត្ថុមកពីខាងក្រៅ” នៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង ដែលនេះទំនងជាបង្វែរការស្តីបន្ទោសទៅប្រទេសជិតខាង ចំពោះរលកនៃការឆ្លងនៅក្នុងប្រទេសរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានរាយការណ៍ថា ខណៈប្រកាសអំពីលទ្ធផលនៃការស៊ើបអង្កេត ប្រទេសកូរ៉េខាងជើងបានបញ្ជាឲ្យប្រជាជន ប្រុងប្រយ័ត្នជាមួយវត្ថុមកពីក្រៅប្រទេស ដែលហោះចូលមកតាមខ្យល់ ឬបាតុភូតអាកាសធាតុ និងប៉េងប៉ោងនៅក្នុងតំបន់តាមខ្សែបន្ទាត់ព្រំដែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះ មិនបាននិយាយដាក់កូរ៉េខាងត្បូង ចំឈ្មោះទេ ប៉ុន្តែអ្នករត់ចោលស្រុក និងសកម្មជនកូរ៉េខាងជើង អស់ជាច្រើនទសវត្សរ៍មកនេះ បានបង្ហោះ ប៉េងប៉ោងពីកូរ៉េខាងត្បូង ឆ្លងកាត់ព្រំដែនដែលមានកំពែងរឹងមាំ ដោយនាំមកជាមួយនូវខិត្តប័ណ្ណ និងជំនួយមនុស្សធម៌។

យោងតាម KCNA, ទាហានអាយុ ១៨ ឆ្នាំម្នាក់ និងសិស្សសាលាមត្តេយ្យអាយុ ៥ ឆ្នាំម្នាក់ ដែលបានប៉ះពាល់សម្ភារមិនបញ្ចេញអត្តសញ្ញាណនៅលើភ្នំជុំវិញបន្ទាយ និងសង្កាត់លំនៅដ្ឋាននៅតំបន់ Kumgang ភាគខាងកើតកាលពីដើមខែមេសា បានបង្ហាញរោគសញ្ញា ហើយក្រោយមក ធ្វើតេស្តវិជ្ជមានចំពោះ វីរុសកូវីដ១៩។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក និយាយថា ហានិភ័យដែលមនុស្សឆ្លងជំងឺកូវីដ តាមរយៈការប៉ះពាល់នឹងផ្ទៃ ឬវត្ថុមានមេរោគ ជាទូទៅត្រូវបានគេចាត់ទុកថា មានកម្រិតទាប ទោះវាអាចទៅរួចក៏ដោយ។

ការទទួលស្គាល់ជាលើកដំបូងរបស់កូរ៉េខាងជើង អំពីការផ្ទុះជំងឺកូវីដ១៩ បានកើតឡើងប៉ុន្មានខែ បន្ទាប់ពីខ្លួនបន្ធូរបន្ថយការរឹតបន្តឹងព្រំដែន ដើម្បីបន្តប្រតិបត្តិការរថភ្លើងដឹកទំនិញជាមួយប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ WHO ថា កូវីដនៅ កូរ៉េខាងជើង កាន់តែធ្ងន់ធ្ងរ តែក្រុង ព្យុងយ៉ាង លាក់ព័ត៌មាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


