ព័ត៌មានអន្ដរជាតិ
ស្ត្រីម្នាក់បំបែកកំណត់ត្រាពិភពលោក ជាមនុស្សស្រីមានក្រចកវែងគេជាងបំផុត
អ្នកស្រី Diana Armstrong មកពីរដ្ឋ Minnesota សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាស្ត្រីមានក្រចកដៃវែងជាងគេបំផុត ដែលវាមានប្រវែងដល់ទៅ ១,៣០៦. ៥៨សង់ទីម៉ែត្រ។

យោងតាមប្រភពពីគេហទំព័រ Guinness World Record បានឱ្យដឹងថា អ្នកស្រី Diana បានព្យាយាមថែក្រចកដៃទាំងគូនេះអស់រយៈពេលជាង ២៥ឆ្នាំមកហើយ ខណៈពេលវេលាកាត់ក្រចកចុងក្រោយបង្អស់នៅក្នុងឆ្នាំ ១៩៩៧។
ប្រភពដដែលបន្តថា មូលហេតុដែលនាំអ្នកស្រី Diana Armstrong ទុកក្រចកបានវែងរហូតដល់ជាង ១.៣ម៉ែត្រនេះដែរ គឺដោយសារតែកាលពីមុន អ្នកស្រីមានកូនស្រីម្នាក់ឈ្មោះ Latisha ដែលតែងតែកាត់ក្រចកឱ្យអ្នកស្រី។ លុះក្រោយមក កូនស្រីរបស់ Diana មានជំងឺហឺត ហើយនាងក៏បានស្លាប់ក្នុងវ័យ ១៦ឆ្នាំ ទើបអ្នកស្រីសន្យានឹងខ្លួនឯងថានឹងមិនកាត់ក្រចកទៀតនោះទេ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ស្ដេចស្រីបំបែកកំណត់ត្រាពិភពលោក Guinness ច្រើនបំផុត
ចុចអាន៖ ប្រវត្តិតស៊ូរបស់បុរសពិការជើង ធ្លាប់បំបែកកំណត់ត្រាពិភពលោកដល់ទៅ ២ដង
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


