KPT+
ប្រវត្តិតស៊ូរបស់បុរសពិការជើង ធ្លាប់បំបែកកំណត់ត្រាពិភពលោកដល់ទៅ ២ដង
ទោះបីបាត់បង់ជើងម្ខាងដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បុរសពិការម្នាក់នៅតែមិនអស់សង្ឃឹម ហើយប្រឹងជម្នះឧបសគ្គ ដោយអាចបំបែកកំណត់ត្រាពិភពលោក (Guinness World Record ) ជាមួយនឹងសមត្ថភាពហែលទឹកដ៏អស្ចារ្យ។ ហើយតាមរយៈរឿងរ៉ាវតស៊ូទាំងនេះ គាត់បានក្លាយជាអ្នកជំរុញកម្លាំងចិត្តមនុស្សជាច្រើននាក់ ឱ្យគ្រប់គ្នាមានជំនឿលើខ្លួនឯងជានិច្ច នោះជោគជ័យនឹងរត់មកនៅជាមួយមិនខាន។

គ្មាននរណាអាចទាយទុកជាមុនបានទេថានឹងមានអ្វីកើតឡើងចំពោះយើងនាពេលអនាគត។ ដូច្នោះការសំខាន់ដែលត្រូវធ្វើសម្រាប់ខ្លួន គឺហ៊ានទទួលយកការពិត និងប្រឹងយកឈ្នះលើការលំបាកទាំងឡាយ ដើម្បីត្រួសត្រាយផ្លូវជីវិតឱ្យប្រសើរឡើង។ ជាក់ស្ដែង Omar Hegazy គឺជាឧទាហរណ៍ស្រាប់។ ក្នុងវ័យ ២៥ឆ្នាំ គាត់បានឈ្នះកំណត់ត្រាពិភពលោកហ្គីណេស ជាបុរសហែលទឹកឆ្នើម ដល់ទៅ ២ដង ទោះបីគាត់ពិការជើងម្ខាងក៏ដោយ។

មុនជួបឧបទ្ទវហេតុបាត់បង់ជើងម្ខាង គាត់ជាបុគ្គលិកធនាគារមួយរូប។ ជាអកុសលក្រោយជួបគ្រោះថ្នាក់ គាត់ត្រូវបង្ខំចិត្តកាត់ជើងម្ខាងចេញ ដោយសារតែស្ថានភាពមិនអំណោយផល។ ពេលដំបូងៗ គាត់មិនអាចទទួលយកបាននោះទេ ហើយគាត់តែងតែសម្ងំនៅម្នាក់ឯង រហូតធ្លាក់ខ្លួនក្លាយជាអ្នកជំងឺបាក់ទឹកចិត្តទៀតផង។

ទោះជាយ៉ាងណា ភាពលំបាក ភាពអស់សង្ឃឹម បែរជាធ្វើឱ្យគាត់ចង់ឈ្នះ រហូតងើបឡើងតស៊ូជាមួយជំងឺ និងភាពពិការរបស់ខ្លួន ដើម្បីសម្រេចក្តីសុបិនជាកីឡាករឆ្នើម។ គាត់តែងតែជំរុញខ្លួនឯងដោយអានរឿងរ៉ាវអំពីមនុស្សដែលមានស្ថានភាពស្រដៀងគ្នា ដើម្បីផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង។ ហើយចុងក្រោយ Omar Hegazy បានចូលរួមប្រកួតកីឡាហែលទឹក រហូតដល់អាចបំបែកឯតទគ្គកម្មពិភពលោក ជាជនពិការដកដង្ហើមបានវែងបំផុត ដែលលើកទី១ គាត់ហែលបាន ៥៦,៣៩ម៉ែត្រ និងលើកទី២ ហែលបាន ៧៦,៥ម៉ែត្រ ដោយប្រើម៉ាស៊ីនរុញ ក្នុងរយៈពេលតែមួយដង្ហើមប៉ុណ្ណោះ។

យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍លើបុរសពិការរូបនេះទ្វេដង ដោយសារកាលពីពេលថ្មីៗនេះ Omar បានឈានជើងចូលការប្រកួតប្រជែងផ្សេងមួយទៀត។ ក្នុងវ័យ ៣១ឆ្នាំ នៅឆ្នាំ២០២២នេះ គាត់បានចូលប្រកួតររត់ចម្ងាយ ២០គីឡូម៉ែត្រពី al-Aqaba នៃប្រទេសហ្ស៊កដានី ទៅកាន់ Taba នៃប្រទេសអេហ្ស៊ីប។ ប៉ុន្តែការប្រកួតនេះ គាត់មិនទទួលជោគជ័យនោះទ។ ទោះជាយ៉ាងនេះក្ដី គាត់បានបញ្ចេញសមត្ថភាពរបស់ខ្លួន និងបង្ហាញដល់ពិភពលោកថា មនុស្សគ្រប់រូបតែងតែអាចជ្រើសរើសធ្វើអ្វីឱ្យធំ និងអស្ចារ្យជាងអ្វីដែលយើងធ្លាប់គិតថាមិនអាចទៅរួច៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ បវរកញ្ញាពិការ ៣រូប ប្រឹងជម្នះឧបសគ្គ ក្លាយជាបុគ្គលជំរុញទឹកចិត្តខ្លាំងបំផុតលើពិភពលោក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


