Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមាន តៃវ៉ាន់ ខ្លាំងៗ ក្រុងប៉េកាំង មិនអត់ឱនចំពោះ សកម្មភាពបំបែកខ្លួនណាមួយឡើយ (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃពុធទី១០ខែសីហានេះ ប្រទេសចិន បានប្ដេជ្ញាមិនអត់ឱនចំពោះ “សកម្មភាពបំបែកខ្លួនណាមួយ” នៅកោះតៃវ៉ាន់ ហើយបានបញ្ជាក់ជាថ្មីថា ខ្លួននឹងយកកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ដោយប្រើកម្លាំងប្រសិនបើចាំបាច់។

ការព្រមានពីទីក្រុងប៉េកាំង បានកើតឡើងបន្ទាប់ពី ចិនធ្វើសមយុទ្ធយោធារយៈពេលច្រើនថ្ងៃមិនធ្លាប់មានពីមុនមកសោះនៅជុំវិញកោះនេះ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi។

កាលពីសប្តាហ៍មុន លោកស្រី Pelosi បានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកដែលទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ថ្វីបើមានការគំរាមកំហែងយ៉ាងខ្លាំងក្លាពីប្រទេសចិនក៏ដោយ។

ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន នៅថ្ងៃពុធបានចេញរបាយការណ៍គោលនយោបាយមួយ ដែលបង្ហាញគោលបំណងរបស់ខ្លួន ក្នុងការទាមទារយកកោះតៃវ៉ាន់ តាមរយៈផែនការសេដ្ឋកិច្ច និងសម្ពាធយោធាជាច្រើន។

របាយការណ៍និយាយថា “យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតចន្លោះដ៏ធំសម្រាប់ការបង្រួបបង្រួមដោយសន្តិភាព ប៉ុន្តែយើងនឹងមិនទុកកន្លែងសម្រាប់សកម្មភាពបំបែកខ្លួនក្នុងទម្រង់ណាមួយឡើយ។ ប្រទេសចិន នឹងមិនបោះបង់ការប្រើប្រាស់កម្លាំងនោះទេ ហើយយើងរក្សាជម្រើសក្នុងការចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង”។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានបន្ថែមថា “យើងនឹងត្រូវបង្ខំចិត្ត ចាត់វិធានការខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងទង្វើបង្កហេតុនៃក្រុមបំបែកខ្លួន ឬកងកម្លាំងខាងក្រៅ ប្រសិនបើពួកគេឆ្លងកាត់បន្ទាត់ក្រហមរបស់យើង”។

គួរបញ្ជាក់ថា ចិន​បាន​ចេញ​របាយការណ៍គោលនយោបាយ​​ស្តីពី​តៃវ៉ាន់ លើក​ចុងក្រោយបំផុត ​ក្នុង​ឆ្នាំ​២០០០។

ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក កោះនេះបានប្រែក្លាយពីរបបស្វ័យភាព ទៅជាលទ្ធិប្រជាធិបតេយ្យដ៏រស់រវើក ហើយអត្តសញ្ញាណរបស់តៃវ៉ាន់ជាក់លាក់មួយ បានលេចឡើង។

ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ ​មាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំង​ចាប់តាំងពី​លោកស្រី Tsai Ing-wen ឡើង​កាន់តំណែង​ជា​ប្រធានាធិបតីតៃវ៉ាន់​កាលពី​ឆ្នាំ​២០១៦​ ហើយលោកស្រី Tsai និង​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ​របស់​គាត់ ​មិន​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​នៃ​ប្រទេស​ចិន​នោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តៃវ៉ាន់ ថា សមយុទ្ធ របស់ចិន គឺជា ផ្នែក មួយ នៃ ផែនការ យុទ្ធសាស្រ្ត សម្រាប់ ការ លុកលុយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

Sokha Hotels

ព័ត៌មានពេញនិយម