ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងបើកការវាយប្រហារលើរថយន្តក្រុង របួសច្រើននាក់នៅ អ៊ីស្រាអែល
ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារទៅលើរថយន្តក្រុងមួយ នៅជិតទីក្រុងចាស់នៃទីក្រុង Jerusalem បណ្តាលឲ្យមនុស្សយ៉ាងតិច៨នាក់រងរបួស ក្នុងនោះមាន២នាក់របួសធ្ងន់ នេះបើយោងតាមក្រុមគ្រូពេទ្យ និងប៉ូលិសអ៊ីស្រាអែលបញ្ជាក់។
ការវាយប្រហារនេះ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ខណៈដែលរថយន្តក្រុងដឹកជនជាតិអ៊ីស្រាអែល រង់ចាំនៅចំណតក្បែរជញ្ជាំងខាងលិច ដែលជាកន្លែងអធិស្ឋានដ៏បរិសុទ្ធសម្រាប់ជនជាតិយូដា។
យោងតាមកាសែត Times of Israel បានឲ្យដឹងថា ជនរងគ្រោះរួមមានស្ត្រីមានផ្ទៃពោះអាយុ ៣៥ឆ្នាំម្នាក់។ ប៉ូលិសអ៊ីស្រាអែលបាននិយាយថា កងកម្លាំងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីចាប់ផ្ដើមការស៊ើបអង្កេត បន្ទាប់ពីត្រូវបានគេជូនដំណឹង ពីការបាញ់ប្រហារលើរថយន្តក្រុង។ ភ្លាមៗប៉ូលិសបានបិទកន្លែងកើតហេតុ ហើយកំពុងតាមរកជនសង្ស័យដែលរត់គេចខ្លួន។
គួរបញ្ជាក់ថា ការវាយប្រហារនៅទីក្រុង Jerusalem បានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងមួយសប្ដាហ៍ រវាងអ៊ីស្រាអែល និងយុទ្ធជនប៉ាឡេស្ទីន នៅតំបន់ Gaza Strip និងតំបន់ West Bank ដែលកាន់កាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ៊ីស្រាអែល និងប៉ាឡេស្ទីន ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


