Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភព៖ លោក បៃដិន គ្រោង​ស្នើ​សភាអាមេរិក ​ឲ្យ​អនុម័ត​លក់អាវុធ ក្នុងទំហំទឹកប្រាក់ ១.១ ពាន់​លាន​ដុល្លារ​ដល់ ​តៃវ៉ាន់ (មានវីដេអូ)

បានផុស

នៅ

ដោយដកស្រង់ប្រភពជាច្រើន​ កាសែត Politico បានចុះផ្សាយថា ស្របពេលមានភាពតានតឹងជាមួយចិន, រដ្ឋបាលរបស់លោក ចូ បៃដិន គ្រោងនឹងស្នើសភាអាមេរិក ឲ្យអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ប្រមាណ ១.១ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដោយក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងនាវាចំនួន៦០គ្រាប់ និងមីស៊ីលបាញ់លើអាកាសចំនួន១០០គ្រាប់ផងដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចិន បានធ្វើសមយុទ្ធសង្គ្រាមធំបំផុតនៅជុំវិញកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ក្នុងខែនេះ។

រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន និងតំណាងរាស្រ្តសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើការគាំទ្រជាបន្តបន្ទាប់របស់ពួកគេ ដល់រដ្ឋាភិបាលទីក្រុងតៃប៉ិ ហើយការលក់សព្វាវុធដែលអនុម័តសម្រាប់កោះតៃវ៉ាន់ អាចត្រូវបានប្រកាសនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខ។

ប៉ុន្តែប្រភពខ្លះអះអាងថា រឿងសំខាន់នាពេលនេះ គឺនឹងផ្តោតលើការទ្រទ្រង់ប្រព័ន្ធយោធាបច្ចុប្បន្នរបស់តៃវ៉ាន់ និងបំពេញការបញ្ជាទិញដែលមានស្រាប់ ជាជាងការផ្តល់ជូននូវសមត្ថភាពថ្មី ដែលពិតជាធ្វើឲ្យចិន ក្តៅស្លឹកត្រចៀក។

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍ Politico នោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចិន ដាក់ពង្រាយនាវា និងយន្តហោះ នៅជិតកោះតៃវ៉ាន់ ក្រោយអាមេរិក បញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម