ព័ត៌មានអន្ដរជាតិ
រថភ្លើងបុករថយន្តក្រុង នៅខេត្តនគរប៉ាធុំ ស្លាប់ ៣ នាក់ និងរបួសធ្ងន់ ២៨ នាក់
យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ភ្លាមៗ ៣ នាក់ រួមទាំងតៃកុងរថយន្ត និងអ្នករងរបួសធ្ងន់ ២៨ នាក់ នៅក្នុងចំណោមអ្នកជិះនៅក្នុងរថយន្តក្រុង ខណៈដែលអ្នកបើកបរកំពុងបើកឆ្លងកាត់ផ្លូវប្រសព្វជាមួយនិងផ្លូវរថភ្លើង ស្របពេលដែលរថភ្លើងមកដល់ល្មម។ ហេតុការដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០ នាទីព្រឹក កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២២ ត្រង់ចំណុចភូមិ៤ ឃុំងីវរ៉ាយ ស្រុកនគរឆៃសារី ខេត្តនគរប៉ាធុំ ប្រទេសថៃ។

តាមការផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានរថយន្តក្រុងចំនួន ២ គ្រឿង ជាប្រភេទរថយន្ត ២ ជាន់ បានដឹកភ្ញៀវទេសចរណ៍ ទៅកម្សាន្តនៅកោះសាមិត ស្ថិតក្នុងខេត្តរ៉ាក់យ៉ង។ លុះទៅដល់ត្រង់ផ្លូវប្រសព្វគ្នា អ្នកបើកបរទំនងមិនបានចាប់អារម្មណ៍ថា មានរថភ្លើងមកនោះទេដោយសារតែមិនឃើញរនាំងការពារធ្លាក់ចុះនោះឡើយ។

ព័ត៌មានបានបន្តថា លុះពេលកំពុងឆ្លងស្រាប់តែរថភ្លើងបានមកដល់ល្មម ហើយក៏បានបុកចំក្បាលរថយន្ត ធ្វើឲ្យកន្ទុយរថយន្តវិលទៅបោកនឹងរថភ្លើងមួយសារទៀត ដែលបង្កឲ្យមានមនុស្សស្លាប់ភ្លាមៗ ៣ នាក់ រួមទាំងអ្នកបើកបរ រីឯភ្ញៀវទេសចរណ៍នៅក្នុងរថយន្តរងរបួសធ្ងន់ចំនួន ២៨ នាក់ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

អាជ្ញាធរក្នុងតំបន់នោះបានបញ្ជាក់ថា តាមពិតរនាំងដែកការពារមិនធ្លាក់នៅពេលរថភ្លើងជិតមកដល់ ដោយសារតែវាខូចយូរណាស់មកហើយ ដែលនេះជាការធ្វេសប្រហែលរបស់អង្គភាព ដែលធ្វើឲ្យទីតាំងនេះតែងតែមានរថភ្លើងបុករថយន្តជាញឹកញាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


