ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិក ថា ចិន នឹងវាយយក តៃវ៉ាន់ មកគ្រប់គ្រងនៅឆ្នាំ ២០២៧ (មានវីដេអូ)
នាយករងនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) បាននិយាយកាលពីថ្ងៃសៅរ៍ទី១៧ ខែកញ្ញាថា មេដឹកនាំចិន លោក ស៊ី ជីនពីង ចង់ឲ្យយោធា ត្រៀមខ្លួនឈ្លានពានកោះតៃវ៉ាន់នៅក្នុងឆ្នាំ២០២៧ ថ្វីបើលោកនឹងមិនចាំបាច់បញ្ជាឲ្យកងទ័ពរំដោះប្រជាជនចិន (PLA) ធ្វើដូច្នេះក៏ដោយ។

អ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខជាតិរបស់ CNN គឺលោកស្រី Katie Bo Lillis បានសរសេរនៅលើ Twitter ថា នាយករង CIA លោក David Cohen បានប្រាប់នាងថា លោក ស៊ី ចង់មានសមត្ថភាពគ្រប់គ្រងតៃវ៉ាន់ដោយកម្លាំងនៅត្រឹមឆ្នាំ២០២៧។
ទោះបីជាយ៉ាងណាក៏ដោយ លោក Cohen បានបន្ថែមថា សហគមន៍ចារកម្មសហរដ្ឋអាមេរិក មិនជឿថា លោក ស៊ី បានធ្វើការសម្រេចចិត្តរួចហើយ អំពីពេលវេលាដែលត្រូវចាប់ផ្តើមការលុកលុយនោះទេ។ មេដឹកនាំចិន នៅតែចង់ទទួលបានការគ្រប់គ្រងតាមរយៈមធ្យោបាយមិនមែនយោធា។

ទីក្រុងប៉េកាំង បាននិយាយជាសាធារណៈថា ខ្លួនមានបំណងបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនដីគោកដោយសន្តិវិធី។ នៅក្នុងសេចក្តីប្រកាសកាលពីខែសីហា រដ្ឋាភិបាលចិន បានបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះមធ្យោបាយមិនមែនយោធា ប៉ុន្តែរក្សាជម្រើសនៃវិធានការចាំបាច់ទាំងអស់។
កោះតៃវ៉ាន់ បានច្រានចោលគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” ហើយទីក្រុងតៃប៉ិ បានបញ្ជាក់ថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលនឹងសម្រេចអនាគតរបស់ពួកគេ។

តៃវ៉ាន់ បានគ្រប់គ្រងខ្លួនឯងចាប់តាំងពីកងកម្លាំងជាតិនិយមដឹកនាំដោយ Chiang Kai-shek ភៀសខ្លួនទៅកាន់កោះនេះក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីពួកគេចាញ់សង្គ្រាមស៊ីវិល ក្រោមដៃពួកកុម្មុយនិស្ត។
ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានឈានដល់ចំណុចក្តៅមួយកាលពីខែមុន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ដោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi។

ដោយសារតែលោកស្រី Pelosi គឺជាសមាជិកនៃគណបក្សនយោបាយរបស់ប្រធានាធិបតីអាមេរិក Joe Biden និងជាមន្ត្រីកំពូលលំដាប់ទីពីរនៅក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិក, ប្រទេសចិនបានចាត់ទុកដំណើរទស្សនកិច្ចនោះថាជាការគាំទ្រយ៉ាងច្បាស់ក្រឡែត ចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ ហើយបានឆ្លើយតបដោយការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ព្រឹទ្ធសភាអាមេរិក ចាត់វិធានដំបូង ដើម្បីផ្តល់ជំនួយយោធាដោយផ្ទាល់ ទៅឲ្យ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


