ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិក ចាត់វិធានការដំបូង ដើម្បីផ្តល់ជំនួយយោធាដោយផ្ទាល់ ទៅឲ្យ តៃវ៉ាន់ (មានវីដេអូ)
គណៈកម្មាធិការព្រឹទ្ធសភាអាមេរិក បានចាត់វិធានការដំបូងកាលពីថ្ងៃពុធទី១៤ខែកញ្ញា ឲ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារដល់តៃវ៉ាន់ដោយផ្ទាល់ និងធ្វើឲ្យទំនាក់ទំនងកាន់តែផ្លូវការ ដោយបង្កើនការគាំទ្របន្ទាប់ពីភាពតានតឹងកើនឡើងខ្លាំងជាមួយទីក្រុងប៉េកាំង។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកបានលក់សព្វាវុធទៅឲ្យតៃវ៉ាន់ ប៉ុន្តែច្បាប់ថ្មីនឹងកាន់តែបោះជំហានធំជាងមុន ពោលគឺអាមេរិកនឹងផ្តល់ជំនួយផ្នែកសន្តិសុខក្នុងទំហំទឹកប្រាក់ ៤.៥ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំ ដែលប្រាកដណាស់ វិធានការនេះនឹងធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា។ អាមេរិកក៏នឹងដាក់ទណ្ឌកម្មលើចិនផងដែរ ប្រសិនបើក្រុងប៉េកាំង ប្រើកម្លាំងដើម្បីព្យាយាមដណ្តើមយកកោះតៃវ៉ាន់។
ដោយមានការគាំទ្រពីគណបក្សទាំងពីរ គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា បានគាំទ្រច្បាប់គោលនយោបាយតៃវ៉ាន់ ដែលគេចាត់ទុកថាជាការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីសហរដ្ឋអាមេរិក បង្វែរការទទួលស្គាល់ពីទីក្រុងតៃប៉ិទៅទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៧៩។

សមាជិកសភាបានបង្ហាញការគាំទ្រចំពោះច្បាប់នេះ ចំពេលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់កោះតៃវ៉ាន់ បន្ទាប់ពីរុស្ស៊ី លុកលុយអ៊ុយក្រែន និងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ដោយប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ដែលជាហេតុជំរុញឲ្យប្រទេសចិនរៀបចំសមយុទ្ធសង្រ្គាមធំៗ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះនៅតែត្រូវទទួលការពិនិត្យដោយព្រឹទ្ធសភា និងរដ្ឋសភា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


