ព័ត៌មានអន្ដរជាតិ
ណាតូ ថា រុស្ស៊ី មិនអាចឈ្នះ សង្គ្រាមនុយក្លេអ៊ែរ ទេ
ណាតូ បានប្រាប់ទីក្រុងមូស្គូយ៉ាងច្បាស់ថា រុស្ស៊ីមិនអាចឈ្នះសង្រ្គាមនុយក្លេអ៊ែរបានទេ។ នេះបើតាមសម្តីអគ្គលេខាធិការនៃប្លុកដឹកនាំដោយសហរដ្ឋអាមេរិក លោក Jens Stoltenberg ប្រាប់ទៅរ៉យទ័រកាលពីថ្ងៃពុធ ទី២១ខែកញ្ញា។

ដោយសំដៅទៅប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន, លោក Stoltenberg បានប្រាប់និពន្ធនាយករ៉យទ័រ Alessandra Galloni នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា “នេះគឺជាវោហាសាស្ត្រនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ និងមិនប្រុងប្រយ័ត្ន។ គាត់ដឹងយ៉ាងច្បាស់ថា សង្រ្គាមនុយក្លេអ៊ែរ មិនគួរត្រូវបានប្រយុទ្ធ និងមិនអាចឈ្នះបានទេ ហើយវានឹងមានផលវិបាកដែលមិនធ្លាប់មានពីមុនមកសម្រាប់រុស្ស៊ី”។
នៅពេលសួរថាតើ ណាតូ នឹងធ្វើអ្វីក្នុងករណីដែលរុស្ស៊ីប្រើអាវុធបរមាណូ លោក Stoltenberg បានឆ្លើយថា វាអាស្រ័យលើកាលៈទេសៈ ប៉ុន្តែប្លុកនេះច្បាស់ណាស់ថា សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះដោយរុស្ស៊ីបានឡើយ។

លោកបានបន្ថែមថា “រហូតមកដល់ពេលនេះ យើងមិនឃើញមានការផ្លាស់ប្តូរណាមួយនៅក្នុងឥរិយាបថនុយក្លេអ៊ែររបស់រុស្ស៊ីនោះទេ ប៉ុន្តែ ណាតូ កំពុងតាមដានយ៉ាងដិតដល់។
នៅក្នុងសុន្ទរកថាដែលផ្សាយកាលពីថ្ងៃពុធ លោក ពូទីន បានចោទប្រកាន់លោកខាងលិចថា កំពុងព្យាយាមបំបែករុស្ស៊ី ហើយនិយាយថា ទីក្រុងមូស្គូនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសនេះ រួមទាំងការកំញើញនុយក្លេអ៊ែររបស់ខ្លួនផងដែរ ក្នុងករណីមានការវាយប្រហារដោយអាវុធប្រល័យលោក។ លោកពូទីន បានសង្កត់ធ្ងន់ថាគាត់មិននិយាយកុហកទេអំពីរឿងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចូ បៃដិន៖ ពូទីន បានរំលោភធម្មនុញ្ញ UN ដោយឥតអៀនខ្មាស ជាមួយនឹងការលុកលុយ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


