ព័ត៌មានអន្ដរជាតិ
ចូ បៃដិន៖ ពូទីន បានរំលោភធម្មនុញ្ញ UN ដោយឥតអៀនខ្មាស ជាមួយនឹងការលុកលុយ អ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធទី២១ខែកញ្ញា បានចោទប្រកាន់រុស្ស៊ីថា បានរំលោភដោយឥតអៀនខ្មាសលើសណ្តាប់ធ្នាប់អន្តរជាតិ ដោយការលុកលុយអ៊ុយក្រែន។

លោក បៃដិន បានស្វែងរកការគាំទ្ររបស់ពិភពលោក នៅក្នុងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិ ពោលគឺត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសកែនទាហានបម្រុង ឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន។
លោក បៃដិន បានប្រាប់មហាសន្និបាត UN ថា “រុស្ស៊ីបានបំពានគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិដោយឥតអៀនខ្មាស។ និយាយឲ្យច្បាស់ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឈ្លានពានអ្នកជិតខាងរបស់ខ្លួន ដោយប៉ុនប៉ងលុបបំបាត់រដ្ឋអធិបតេយ្យចេញពីផែនទី”។
បន្ទាប់ពីបរិហាររុស្ស៊ី, លោក បៃដិន បានថ្លែងដោយផ្តោតការយកចិត្តទុកដាក់ទៅលើផលប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍន៍ ខណៈប្រទេសទាំងនោះ កំពុងអាក់អន់ស្រពន់ចិត្ត ជុំវិញការចំណាយដ៏ធំរបស់លោកខាងលិច លើអាវុធសម្រាប់អ៊ុយក្រែន។

លោក បៃដិន បានប្រកាសផ្តល់មូលនិធិ ២.៩ពាន់លានដុល្លារបន្ថែមទៀត ក្នុងគោលបំណងដោះស្រាយបញ្ហាអសន្តិសុខស្បៀងជាសកល ដែលកាន់តែអាក្រក់ទៅៗចាប់តាំងពីការលុកលុយអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់។
លោកក៏បានបង្ហាញការគាំទ្រដល់ការពង្រីកក្រុមប្រឹក្សាសន្តិសុខផងដែរ ដែលគំនិតនេះត្រូវបានគិតគូរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
លោក បៃដិន និយាយថា សហរដ្ឋអាមេរិកនឹងគាំទ្រកៅអីអចិន្ត្រៃយ៍សម្រាប់ទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន បន្ថែមពីលើការគាំទ្រពីមុនរបស់ខ្លួន ក្នុងការដាក់បញ្ចូលប្រទេសជប៉ុន និងឥណ្ឌា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វីដេអូស្តែងៗ រុស្ស៊ី បាញ់ស្រោចដូចគ្រាប់ភ្លៀង លើភូមិដែល អ៊ុយក្រែន ទើបរំដោះបាន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


