ព័ត៌មានអន្ដរជាតិ
ក្រុមបាតុករចេញមកគាំទ្ររដ្ឋាភិបាល អ៊ីរ៉ង់ វិញពាក់ព័ន្ធការស្លាប់នារីវ័យក្មេង
ក្រុមអ្នកតវ៉ាប្រឆាំងអ៊ីរ៉ង់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសក្នុងការបង្ហាញការគាំទ្រដល់អាជ្ញាធរ បន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាល និងភាពចលាចលជិត ១ សប្តាហ៍ជុំវិញការស្លាប់របស់នារីវ័យក្មេងម្នាក់ដែលត្រូវបានចាប់ខ្លួនដោយប៉ូលិសសីលធម៌ ។

មនុស្សពីរបីពាន់នាក់បានចូលរួមការប្រមូលផ្ដុំមួយកាលពីថ្ងៃសុក្រក្នុងរដ្ឋធានីតេហេរ៉ង់ជាកន្លែងដែលក្រុមអ្នកគាំទ្របានគ្រវីទង់ជាតិអ៊ីរ៉ង់ ខណៈបាតុកម្មស្រដៀងគ្នានេះក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងផ្សេងទៀតផងដែរ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា បាតុករគាំទ្ររដ្ឋាភិបាលបានស្រែកប្រឆាំងអាមេរិក និងអ៊ីស្រាអែល ខណៈរដ្ឋាភិបាលបានអះអាងថា ការធ្វើបាតុកម្មនេះគឺធ្វើឡើងដោយឯកឯង ។

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខបានប៉ះទង្គិចគ្នានៅក្នុងទីក្រុងធំៗជាច្រើនក្នុងភាពចលាចលនយោបាយធ្ងន់ធ្ងរបំផុត ចាប់តាំងពីឆ្នាំ ២០១៩ នៅពេលដែលក្រុមសិទ្ធិមនុស្សនិយាយថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ចំពេលមានបាតុកម្មប្រឆាំងនឹងការដំឡើងថ្លៃប្រេងសាំងដែលគ្រប់គ្រងដោយរដ្ឋ ។
គួរបញ្ជាក់ថា បាតុករ និងប៉ូលិសចំនួន ២៦ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការតវ៉ាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បន្ទាប់ពីពិធីបុណ្យសពរបស់នាង Mahsa Amini អាយុ ២២ ឆ្នាំបានស្លាប់ ក្រោយការចាប់ខ្លួនរបស់ប៉ូលិស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TRT World
ចុចអាន ៖ ចិន ថា អាមេរិក បញ្ជូនសញ្ញា “ខុស និងគ្រោះថ្នាក់ខ្លាំង” អំពី តៃវ៉ាន់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


