ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារនៅសាលារៀន រុស្ស៊ី ស្លាប់ ៩ នាក់ និងរបួសច្រើននាក់ (មានវីដេអូ)
ក្រសួងមហាផ្ទៃប្រទេសបាននិយាយថា មនុស្សយ៉ាងតិច ៩នាក់បានស្លាប់ និង ២០ នាក់បានរងរបួស បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀនមួយក្នុងទីក្រុង Izhevsk ភាគកណ្ដាលប្រទេសរុស្ស៊ី។

យោងតាមសេចក្ដីរាយការណ៍បឋមបង្ហាញថា ខ្មាន់កាំភ្លើងបានធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីវាយប្រហារក្នុងសាលារៀនរួចមក។ ទន្ទឹមនេះដែរ ក្រសួងបាននិយាយនៅលើគេហទំព័រ Telegram ថា “ថ្ងៃនេះប៉ូលិសបានទទួលសារអំពីការបាញ់ប្រហារនៅសាលារៀនលេខ ៨៨ ក្នុងទីក្រុង Izhevsk” ដោយបន្ថែមថាព័ត៌មានអំពីជនរងគ្រោះ នឹងត្រូវបានបញ្ជាក់។

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីអភិបាលលោក Alexander Brechalov នៃតំបន់ Udmurtia ដោយនិយាយថា សិស្សានុសិស្សស្ថិតក្នុងចំណោមអ្នកស្លាប់។

ដោយឡែកគណៈកម្មាធិការស៊ើបអង្កេតនៃប្រទេសរុស្ស៊ី បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការបាញ់ប្រហារនៅសាលា Izhevsk បានកើនឡើងដល់ ៩ នាក់ ក្នុងនោះមានកុមារ ៥នាក់ សន្តិសុខពីរនាក់ និងគ្រូបង្រៀនពីរនាក់៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖RT
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


