ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី កំណត់បានដើមចមករណីរត់ជាន់គ្នាក្នុងកីឡដ្ឋានបាល់ទាត់
យោងតាមការសន្មតចុងក្រោយនៃការស៊ើបអង្កេតដឹកនាំដោយរដ្ឋាភិបាលឥណ្ឌូណេស៊ិបានឲ្យដឹងថា ឧស្មន័បង្ហូរទឹកភ្នែកដែលបាញ់ដោយប៉ូលិសឥណ្ឌូណេស៊ី គឺជាដើមចមបណ្ដាលឲ្យមានការរត់ជាន់គ្នាស្លាប់មនុស្សចំនួន ១៣២ នាក់ ក្នុងនោះមានកុមារ ៣២ នាក់ ក្នុងការប្រកួតបាល់ទាត់នៅឥណ្ឌូណេស៊ី ។

រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខលោក Mahfud បាននិយាយកាលពីថ្ងៃសុក្រថា វីដេអូពីកាមេរ៉ានៅជុំវិញកីឡដ្ឋាន East Java បានបញ្ជាក់យ៉ាងច្បាស់ពីជនរងគ្រោះភាគច្រើនបានរងរបួស ឬស្លាប់នៅក្នុងការរត់ជាន់គ្នា បន្ទាប់ពីប៉ូលិសបានបាញ់ឧស្ម័នចូលទៅក្នុងហ្វូងមនុស្ស ។
ទន្ទឹមនោះមេប៉ូលិសលោក Listyo Sigit Prabowo ក៏បានសន្យានៅក្នុងសុន្ទរកថាដាច់ដោយឡែកមួយកាលពីថ្ងៃសុក្រថា ប៉ូលិសនឹងចាត់វិធានការគ្រប់យ៉ាងទាំងអស់ដើម្បីទទួលបានការជឿទុកចិត្តពីសាធារណៈជនឡើងវិញ ។

កន្លងមកសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានហាមឃាត់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងកីឡដ្ឋាន ប៉ុន្តែប៉ូលិសបាននិយាយថា ពួកគេត្រូវតែប្រើវាដើម្បីសុវត្ថិភាពរបស់មន្ត្រី និងទស្សនិកជនរបស់ពួកគេ ហើយសោកនាដកម្មនេះបានធ្វើឲ្យមានប្រតិកម្មជាសាធារណៈ និងអំពាវនាវឲ្យមានកំណែទម្រង់កងកម្លាំងប៉ូលិស ដែលត្រូវបានរិះគន់ជាយូរមកហើយចំពោះភាពឃោរឃៅ និងអំពើពុករលួយ ។
គួររំឭកថា ការរត់ជាន់គ្នាដែលបណ្ដាលឲ្យមនុស្សស្លាប់រាប់រយនាក់នេះបានកើតឡើង បន្ទាប់ពីការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Arema FC បានចាញ់ក្រុមភ្ញៀវ Persebaya Surabaya ក្នុងលទ្ធផល ២-៣ កាលពីថ្ងៃទី១០ ខែតុលា ក្នុងទីក្រុង Malang នៃខេត្ត East Java ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក Zelensky ប្រាប់ទំហំទឹកប្រាក់ដែល អ៊ុយក្រែន ត្រូវការកសាងប្រទេសឡើងវិញ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


