Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី នឹងដាក់មុខវិជ្ជាបណ្ដុះបណ្ដាលយោធាក្នុងកម្មវិធីសិក្សារបស់សាលា

បានផុស

នៅ

យោងតាមរដ្ឋមន្ត្រីក្រសួងអប់រំរុស្ស៊ីលោក Sergey Kravtsov បានឲ្យដឹងថា មុខវិជ្ជាបណ្ដុះបណ្ដាលយោធាបឋម នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងកម្មវិធីសិក្សារបស់សាលារៀននៅប្រទេសរុស្ស៊ី ចាប់ពីឆ្នាំក្រោយទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sergey Kravtsov បានប្រាប់អ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះថា វគ្គសិក្សានេះនឹងត្រូវបានដាក់បញ្ចូលទៅក្នុងមុខវិជ្ជា Fundamentals of Life Safety (FLS) ដែលជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាលាដែលមិនអាចខ្វះបាន ។

លោកបានកត់សម្គាល់ថា ក្រសួងអប់រំរុស្ស៊ីបច្ចុប្បន្នកំពុងធ្វើការលើកម្មវិធីសិក្សានេះ ហើយគ្រូបង្រៀនក៏នឹងទទួលការបណ្តុះបណ្តាលផងដែរ ។

លោក Kravtsov បាននិយាយថា វគ្គសិក្សានេះនឹងដាក់ដំណើរការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ខណៈដំបូងឡើយ វាត្រូវបានគេបង្រៀនជាកម្មវិធីសាកល្បងប៉ុណ្ណោះ មុនពេលទទួលបានការអនុម័តលើកចុងក្រោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ុយក្រែន ថា ការដកទ័ព រុស្ស៊ី ចេញពីតំបន់ Kherson មិនមែនជារឿងល្អទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម