Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា ការដកទ័ព រុស្ស៊ី ចេញពីតំបន់ Kherson មិនមែនជារឿងល្អទេ

បានផុស

នៅ

អ្នកជំនាញយោធាអ៊ុយក្រែនលោក Oleg Zhdanov បាននិយាយថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបញ្ជាឲ្យកងទ័ពរបស់ខ្លួនដកថយចេញពីតំបន់ Kherson អាចជា “មហន្តរាយ” របស់អ៊ុយក្រែនក៏ថាបាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍តាមអ៊ីនធឺណិតជាមួយសារព័ត៌មានជប៉ុន NHK, លោក Zhdanov បានប្រាប់ថា “រហូតមកដល់ពេលនេះ គាត់មិនទាន់ឃើញមានការដកទ័ពរុស្ស៊ីក្នុងលក្ខណៈទ្រង់ទ្រាយធំណាមួយចេញពីខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែននៅឡើយទេ ហើយប្រសិនបើមានការដកមែននោះ វាមិនមែនជារឿងល្អសម្រាប់សម្រាប់យើងទេ” ។

លោកបានបន្ថែមថា រុស្ស៊ីកំពុងរៀបចំសម្រាប់ការប្រយុទ្ធគ្នាតាមដងផ្លូវ ដោយសារតែកងកម្លាំងរុស្ស៊ីបានផ្លាស់ប្ដូរយុទ្ធសាស្ត្រ ពោលទាហានបានដូរសម្លៀកបំពាក់ទៅជាស៊ីវិល និងចាប់ផ្ដើមការវាយប្រហារពីតំបន់លំនៅដ្ឋានដែលត្រូវបានជម្លៀសចេញ ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានកាត់យកតំបន់ Kherson កាលពីខែមុន បន្ទាប់ពីអ្នកស្រុកបានបោះឆ្នោតប្រជាមតិដើម្បីផ្តាច់ខ្លួនចេញពីអ៊ុយក្រែន និងស្វែងរកការចូលជាសមាជិករបស់ប្រទេសរុស្ស៊ី ។

យ៉ាងណា ទីក្រុងកៀវ ​បាន​ច្រានចោល​ការ​បោះឆ្នោត​នេះ ​ថា​ជា​ការ​បោកប្រាស់ ហើយ​ប្តេជ្ញា​ប្រើ​កម្លាំង​យោធា​ដើម្បី​ដណ្តើម​យកមកវិញនូវ​ទឹកដី​ទាំងអស់ ​ដែល​ចាត់​ទុក​ថា​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី បញ្ជាឲ្យកងទ័ពរបស់ខ្លួន ដកថយចេញពីតំបន់ Kherson

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម