ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ ចេញសេចក្តីថ្លែងការណ៍ ក្រោយជំនួបរវាងលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន នៅ កម្ពុជា
នៅថ្ងៃអង្គារទី២២ខែវិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd J. Austin III បានជួបជាមួយនាយឧត្តមសេនីយ៍ Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយមន្ទីរបញ្ចកោណ, លោក Austin និងលោក Wei បានពិភាក្សាគ្នាអំពីទំនាក់ទំនងការពារជាតិអាមេរិក-ចិន និងបញ្ហាសន្តិសុខក្នុងតំបន់ ព្រមទាំងពិភពលោក។ លោក Austin បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគ្រប់គ្រងការប្រកួតប្រជែង ប្រកបដោយភាពទំនួលខុសត្រូវ និងរក្សាទំនាក់ទំនងឲ្យបើកចំហ។
លោក Austin ក៏បានពិភាក្សាផងដែរ អំពីសារសំខាន់នៃកិច្ចសន្ទនា ស្តីពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្ត ការកែលម្អទំនាក់ទំនងដែលមានវិបត្តិ និងការលើកកម្ពស់សុវត្ថិភាពប្រតិបត្តិការ។
ស្របពេលជាមួយគ្នានោះ លោកបានលើកឡើងពីក្តីព្រួយបារម្ភ អំពីអាកប្បកិរិយាដ៏គ្រោះថ្នាក់ដែលបង្ហាញដោយយន្តហោះរបស់កងទ័ពរំដោះប្រជាជន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបង្កើនហានិភ័យនៃគ្រោះថ្នាក់។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។

លើសពីនេះ លោក Austin បានពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយបានគូសបញ្ជាក់ពីរបៀបដែលទាំងសហរដ្ឋអាមេរិក និងចិន ប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬការគំរាមកំហែងក្នុងការប្រើប្រាស់នុយក្លេអ៊ែរ។
លោក Austin ក៏បានសម្តែងក្តីព្រួយបារម្ភផងដែរ អំពីការបង្កហេតុនាពេលថ្មីៗនេះពីសំណាក់ប្រទេសកូរ៉េខាងជើង និងបានអំពាវនាវឲ្យចិន អនុវត្តយ៉ាងពេញលេញនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានស្រាប់ ទាក់ទងនឹងកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង។
រដ្ឋមន្ត្រីការពារជាតិអាមេរិក បានរំលឹកឡើងវិញថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយដ៏យូរអង្វែង ដែលត្រូវបានដឹកនាំដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់, សេចក្តីថ្លែងការណ៍រួមបីសហរដ្ឋអាមេរិក-ចិន និងការធានាគោលការណ៍៦ចំណុច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ក្រសួងការពារជាតិអាមេរិក
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


